ហាណូយ៖ ធានាយ៉ាងតឹងរ៉ឹងនូវសមាសភាគនៃបេក្ខជនចូលរួមការបោះឆ្នោត
04/03/2026 09:21
(VOVWORLD) - ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ កាន់តែខិតជិតមកដល់។ ដើម្បីឲ្យទិវាបុណ្យរបស់ប្រជាជនទាំងមូលបានប្រព្រឹត្តទៅប្រកបដោយប្រជាធិបតេយ្យ ស្របច្បាប់ និងទទួលបានជោគជ័យ ការងាររៀបចំបុគ្គលិក ជាពិសេសសមាសភាគ ការបែងចែកចំនួនបេក្ខជន គឺមានសារៈសំខាន់ណាស់។

ទិដ្ឋភាពនៃទីតាំងបោះឆ្នោតមួយក្នុងទីក្រុងហាណូយ។ រូបថត៖ VOV នៅក្នុងឃុំហាតម៉ុន ទីក្រុងហាណូយ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម រួមជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធ បានត្រៀមរៀបចំរចនាសម្ព័ន្ធគណប្រតិភូ ស្របតាមការណែនាំរបស់មជ្ឈិម។ ការធានានូវសមាមាត្រសមស្រប រវាងបេក្ខជនជាស្ត្រី យុវជន អ្នកក្រៅបក្ស បេក្ខជនដែលឈរឈ្មោះបន្ត; រវាងវិស័យការងារ សមាសភាពសង្គម និងតំបន់ស្នាក់នៅ ត្រូវបានគិតគួរយ៉ាងល្អិតល្អន់ ដើម្បីធានាស្តង់ដាររបស់បេក្ខជន និងបំពេញតម្រូវការតំណាងឱ្យប្រជាជនគ្របស្រទាប់វណ្ណៈ។ លោកស្រី គៀវ ធី គឹម យ៉ូង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំហាតម៉ុន បានឲ្យដឹងថា៖
TAG
VOV/VOVworld/ហាណូយ/បេក្ខជន/ការបោះឆ្នោត/រដ្ឋសភានីតិកាលទី១៦
Related







