VOV WorldVOV World
ICJ ៖ តំបន់ជុំវិញប្រាសាទព្រះវិហារចំណុះកម្ពុជា
12/11/2013 08:31
(VOVworld) – នាថ្ងៃទី ១១ វិច្ឆិកា តុលាកាយុត្តិធម៌អន្តរជាតិ (ICJ) បានចេញ សាលក្រមអំពីជំលោះតំបន់ដីជុំវិញប្រាសាទ ព្រះ វិហារ រវាងថៃនិងកម្ពុជា។ តាមនោះតំបន់ជុំវិញប្រាសាទ បុរាណពោលខាងលើចំណុះកម្ពុជា។
ICJ ៖ តំបន់ជុំវិញប្រាសាទព្រះវិហារចំណុះកម្ពុជា
តំបន់ជុំវិញប្រាសាទបុរាណពោលខាងលើចំណុះកម្ពុជា។ (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ១១ វិច្ឆិកា តុលាកាយុត្តិធម៌អន្តរជាតិ (ICJ) បានចេញ សាលក្រមអំពីជំលោះតំបន់ដីជុំវិញប្រាសាទ ព្រះ វិហារ រវាងថៃនិងកម្ពុជា។ តាមនោះតំបន់ជុំវិញប្រាសាទបុរាណពោលខាងលើចំណុះកម្ពុជា។ សាលក្រម នេះរបស់ ICJ ចំពោះភាគីនានាគឺជាចាប់បង្ខំនិងមិនអាចប្តឹងតវ៉ាទេ។ ប្រតិកម្ម ចំពោះកាយវិការនេះរបស់ ICJ មជ្ឈដ្ឋានមន្ត្រីកម្ពុជាក៏ដូចជាសាធារណៈមតិ ក្នុងប្រទេស​បានអបអរសារទ ហើយចាត់ទុកថា៖ សាលក្រមនៃ ICJ គឺសម ភាព។ តាមអ្នកនាំ ពាក្យនៃក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីកម្ពុជា ផៃ ស៊ីផានបាន ឲ្យដឹងថា៖ សាលក្រម នៃ ICJ បានកំណត់តំបន់ជុំវិញប្រាសាទព្រះវិហារ ចំណុះកម្ពុជា។ ដោយហេតុនេះ កម្ពុជានិងថៃត្រូវមានសុឆ័ន្ទៈនយោបាយ ដើម្បីប្រតិបត្តិតាមសាលក្រមពោលខាងលើសំដៅជៀសវាងការប៉ះទង្កិច យោធា។ ក្នុងពេលនោះ នាយក រដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra បានប្រកាសពេញចិត្តជាមួយសាល ក្រមរបស់ ICJ ហើយចាត់ទុកថា៖ សេចក្តីសម្រេចនេះមានប្រយោជន៍ សំរាប់ថៃ។ លោកស្រី Yingluck Shinawatra បានសង្កត់ធ្ងន់ថា៖ ICJ មិនចេញសាលក្រម ចំពោះទីកន្លែងក្នុងតំបន់ជំលោះជុំវិញប្រាសាទព្រះវិហារទេ ជំនួសនេះ បាន ស្នើឲ្យប្រទេសទាំង ២ សហការដោះស្រាយបញ្ហាតាមរយៈបណ្ដាយន្តការ ទ្វេភាគី។ តាមលោកស្រី Yingluck ថា៖ ថៃនិងកម្ពុជានឹងរួមជាមួយគ្នារថែទាំ ប្រាសាទព្រះវិហារតាមរយៈការជួយឧបត្ថម្ភរបស់អង្គការអប់រំវិទ្យាសាស្ត្រនិង វប្បធម៌នៃ អ.ស.ប. UNESCO៕