VOV WorldVOV World
ឥណ្ឌូនេស៊ីធានាសន្តិភាពសម្រាប់សន្និសីទកំពូល APEC
29/09/2013 08:55
(VOVWorld)-អ្នកប្រមុខស្ថាប័នបូលីសបាលី ឧត្តមសេនីយ៌ Albertus Julius Benny Mukalu បានបញ្ជាក់ថា
ឥណ្ឌូនេស៊ីធានាសន្តិភាពសម្រាប់សន្និសីទកំពូល APEC
កងទ័ពឥណ្ឌូនេស៊ីយាមល្បាតនៅកោះបាលី (រូបថតៈAFP/TTXVN) (VOVworld)-កងទ័ព (TNI)និងបូលីស(POLRI)ឥណ្ឌូនេស៊ីនាថ្ងៃទី២៩កញ្ញាបានចាប់ ផ្តើមដាក់ពង្រាយកម្លាំងនិងសម្ភារៈសំដៅធានាសន្តិសុខសម្រាប់ សន្និសីទកំពូលនៃ វេទិការសហប្រតិបត្តិការសដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក​(APEC)និង សន្និសីទទាក់ទិនមួយ ចំនួនដែលប្រព្រឹត្តទៅនៅកោះទេសចរណ៌ បាលី របស់ប្រទេសនេះនាសប្តាហ៌ខាង មុខ។         អ្នកប្រមុខស្ថាប័នបូលីសបាលី ឧត្តមសេនីយ៌ Albertus Julius Benny Mukalu បានបញ្ជាក់ថា ឥណ្ឌូនេស៊ីបានដាក់ពង្រាយយ៉ាងហោចណាស់នាវាចម្បាំងចំនួន១៥ គ្រឿងនៅឆ្នេរសមុទ្រកោះបាលី។ TNI រួមផ្សំជាមួយ POLRRI កំពុងមានផែនការប្រ មូលផ្តុំយន្តហោះចម្បាំងចំនួន១៦គ្រឿង ទាហាន ប៉ូលីស និងភ្នាក់ងាសន្និសុខជាង ១៥ម៉ីននាក់ដើម្បីធានាសុវត្ថិភាពសម្រាប់ សន្និសីទកំពូលAPEC និងសន្និសីទទាក់ទិន  ពីថ្ងៃទី១ដល់ថ្ងៃទី៨តុលា ខាងមុខ។ ក្នុងព្រឹត្តការទាក់ទិនមួយទៀត ស្ថាប័នទេសចរ ណ៌កោះបាលី បាន​រៀបចំផែនការបិទទ្វាមូលដ្ឋានសេវាកម្មមួយចំនួននៅបណ្តាតំបន់ សំខាន់ៗចំ ពោះភ្ញៀវទេសចរណ៌ សំដៅបំរើសន្និសីទកំពូល APEC នេះដែរ៕