![]() |
អត្ថបទនេះសង្កត់ធ្ងន់លើសារៈសំខាន់នៃមហាអនុតំបន់ទន្លេមេគង្គរួមមានប្រទេស វៀតណាម ឡាវ កម្ពុជា ថៃនិងមីយ៉ាន់ម៉ា។ មហាអនុតំបន់ទន្លេមេគង្គមានសក្តា នុពលក្លាយទៅជាមជ្ឈមណ្ឌលនៃការផលិតនិងការប្រើប្រាស់របស់អាស៊ានហើយគឺជាកត្តាសំខាន់នៅក្នុងខ្សែសង្វាក់តម្លៃសកល។
សាស្រ្តាចារ្យ Ikebe បានសង្កត់ធ្ងន់ថា ដោយមានទីតាំងស្ថិតនៅខ្សែទឹកខាង ក្រោមនៃទន្លេមេគង្គ ហើយវៀតណាមបានចូលរួមយ៉ាងសកម្ម ក្នុងយន្តការកិច្ចសហប្រតិបត្តិការនៃមហាអនុតំបន់មេគង្គ ក្នុងនោះបានយកចិត្ត ទុកដាក់ពិសេសលើ កិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុនផងដែរ។
សូមគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលមេគង្គ - ជប៉ុនលើកទី ១០ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ខែតុលានៅ ទីក្រុងតូក្យូ ដែលបានគូសសញ្ញាខួបលើកទី១០នៃការបង្កើតនិងអភិវឌ្ឍយន្តការសហប្រតិបត្តិការនេះ។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋាភិបាលវៀតណាមចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំនេះ៕








