ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមជាមួយដំបន់មជ្ឈឹមបូព៌ា-អាហ្វ្រិកខាងជើង
30/10/2013 11:43
Vovworld-វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមជាមួយបណ្ដាដៃគូរមជ្ឈឹមបូព៌ា-អាហ្វ្រិកខាងជើងបានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី៤និងទី៥តុលាខាងមុខនៅទីក្រុងហាណូយ។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Nguyen Phuong Nga (VOV) Vovworld-វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមជាមួយបណ្ដា ដៃគូរមជ្ឈឹមបូព៌ា-អាហ្វ្រិកខាងជើងបានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី៤ និងទី៥តុលាខាងមុខនៅទីក្រុងហាណូយ។ នេះជាលើកដំបូងវេទិការត្រូវបាន រៀបចំដោយការផ្ដើមគំនិតរបស់វៀតណាម សំដៅបង្កើតការលោតផ្លោះថ្មីសំរាប់ កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយបណ្ដាប្រទេសនៅដំបន់មជ្ឈឹមបូព៌ា -អាហ្វ្រិកខាងជើង ពិសេសគឺក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ។ នៅសន្និសីទ កាសែតអន្តរជាតិនាថ្ងៃទី៣០តុលា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីការបរទេស វៀតណាមលោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា៖ “ក្នុងកាលៈទេសៈសមាហរណកម្មនិងចងសម្ព័ន្ធអន្តរជាតិកំពុងប្រព្រឹត្តទៅ យ៉ាងខ្លាំងក្លានៅអាស៊ីបូព៌ានិងមជ្ឈឹមបូព៌ា-អាហ្វ្រិកខាងជើងនោះ រាល់សក្ដានុ ភាពនិងឧត្តមភាពអាចបំពេញឲ្យគ្នា។ លើមូលដ្ឋាននោះ ការរៀបចំវេទិការនឹងបង្ក លក្ខណៈដើម្បីអ្នកតាក់តែងគោលនយោបាយក៏ដូចជាអង្គភាពអាជីវកម្មអាចជួប ប្រាស្រ័យផ្ទាល់ផ្លាស់ប្តូរព័ត៌មានបទពិសោធន៍ស្វែងរកឱកាសសហប្រតិបត្តិការ រួមចំណែកជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមជាមួយបណ្ដាប្រទេសនៅដំបន់នេះអភិវឌ្ឍន៍ស័ក្តសមនឹងទំនាក់ទំនងនយោបាយដ៏ល្អប្រសើរ៕”
Related
More




