ជនវៀតណាមនៅឯបរទេសបន្តប្រឆាំងជំទាស់ទង្វើរបស់ចិនលើសមុទ្រខាងកើត
14/07/2014 07:10
(VOVworld) – នាថ្ងៃទី ១២ កក្កដា នៅទីក្រុង Hague សមាគមជនវៀតណាមនៅហ៊ូឡង់បានរៀបចំ ការដង្ហែរក្បួនប្រឆាំងជំទាស់ការដែលចិនដាក់ ស្ថានីយ៍ខួង Haiyang Shiyou 981 នៅតំបន់សេដ្ឋកិច្ចផ្តាច់ មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។

ជនវៀតណាមនៅឯបរទេសបន្តប្រឆាំងជំទាស់ទង្វើរបស់ចិនលើសមុទ្រខាងកើត (Image: VNA) (VOVworld) – នាថ្ងៃទី ១២ កក្កដា នៅទីក្រុង Hague សមាគមជនវៀតណាមនៅ ហ៊ូឡង់បានរៀបចំការដង្ហែរក្បួនប្រឆាំងជំទាស់ការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រ របស់វៀតណាម។ សមាគមន៍ជនវៀតណាមនៅហ៊ូឡង់បានស្នើរឲ្យភាគីចិន ប្រតិបត្តិតាមច្បាប់អន្តរជាតិដកស្ថានីយ៍ខួងដោយខុសច្បាប់ចេញពីតំបន់ដែន សមុទ្ររបស់វៀតណាមភ្លាមមួយរំពិច។ ទន្ទឹមនឹងនោះ ការដង្ហែក្បួនក៏បានអះ អាងជាថ្មីម្តងទៀតនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ នាថ្ងៃដ៏ដែល ជនវៀតណាម ចំនួន ២ រយនាក់ដែលកំពុង រស់នៅរៀនសូត្រនៅទីក្រុង Hiroshima របស់ជប៉ុន រួមជាមួយមិត្តភិក្តហ្វីលីពីន ថៃស្រឡាញ់សន្តិភាពបានដើរដង្ហែរក្បួនសន្តិភាពសំដៅប្រឆាំងជំទាស់ទង្វើ ខុសច្បាប់របស់ចិននៅសមុទ្រខាងកើតរបស់វៀតណាម។ បាតុករនានាក៏ បានរៃអង្គាសទឹកប្រាក់ចំនួន ១៥ លានដុងសំរាប់ឧបត្ថម្ភគ្រួសារនៃម្ចាស់ នាវានៅទីក្រុង Da Nang ដែលត្រូវបាននាវារបស់ចិនបុកលិចទឹក។ នាថ្ងៃទី ១៣ កក្កដា នៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវ សហគមន៍ជនវៀតណាមនៅទី នេះបានរៀបចំពិធីបួងសួងសំរាប់អធិបតេយ្យភាពនិងបូរភាពដែនដីរបស់ វៀតណាមផងដេរ៕
Related
More




