VOV WorldVOV World
ជប៉ុន-ឥណ្ឌាបង្កើនទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ
30/05/2013 08:51
(VOVworld) – នាថ្ងៃទី ២៩ ឧសភា ក្នុងសេចក្តីថ្លែងការរួម ដែលបាននាំចេញ បន្ទាប់ពី ការចរចាររវាងនាយករដ្ឋមន្ត្រី ជប៉ុន លោក Shinzo Abe ជាមួយ សមភាគីឥណ្ឌា លោក Manmohan Singh ដែលកំពុងមានដំណើរទស្សនកិច្ចនៅ ជប៉ុន ភាគីទាំង ២ បានសន្យាបង្កើនទំនាក់ទំនងនយោ បាយតាមរយៈយន្តការទ្វេ ភាគីជាពិសេសគឺការសន្ទនាយុទ្ធសាស្ត្រ រវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង ២ និងជំនួប “2+2” រវាង បណ្ដាមន្ត្រីការទូតនិងការពារប្រទេសជាន់ខ្ពស់។
ជប៉ុន-ឥណ្ឌាបង្កើនទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ
(VOVworld) – នាថ្ងៃទី ២៩ ឧសភា ក្នុងសេចក្តីថ្លែងការរួមដែលបាននាំចេញ បន្ទាប់ពី ការចរចាររវាងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ជាមួយ សមភាគីឥណ្ឌា លោក Manmohan Singh ដែលកំពុងមានដំណើរទស្សនកិច្ចនៅ ជប៉ុន ភាគីទាំង ២ បានសន្យា បង្កើនទំនាក់ទំនងនយោបាយតាមរយៈយន្តការទ្វេ ភាគីជាពិសេសគឺការសន្ទនាយុទ្ធ សាស្ត្ររវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង ២ និងជំនួប “2+2” រវាងបណ្ដាមន្ត្រីការ ទូតនិងការពារប្រទេសជាន់ខ្ពស់។ ស្តីពី ទំនាក់ទំនងលើវិស័យការពារប្រទេសនិងកិច្ច សហប្រតិបត្តិការ ជប៉ុននិងឥណ្ឌាបង្កើនដំណើរការធ្វើសមយុទ្ធរួមជាប្រចាំឆ្នាំរវាង កំលាំងការពារឆ្នេសមុទ្រជប៉ុននិង កងទ័ពជើងទឹកឥណ្ឌាជំរុញការចរចារទ្វេភាគីអំពី កិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យនុយក្លេអ៊ែរស៊ីវិល។ ថ្នាក់ដឹកនាំទាំង ២ រូប ក៏បានសង្កត់ធ្ងន់ទៅលើសារៈ សំខាន់របស់បណ្ដាវេទិការអន្តរជាតិ ដូចជា៖ សន្និសីទ ជាន់ខ្ពស់អាស៊ីបូព៌ារវេទិការតំបន់អាស៊ាននិងសន្និសីទថ្នាក់រដ្ឋមន្ត្រីការពារប្រទេស អាស៊ានបើកទូលាយ សំដៅ រក្សាភាពសម្បូរុងរឿង ស្ថិរភាពនិងសន្តិភាពក្នុងតំបន់៕

More