ជប៉ុនពិចារណាលើលក្ខខ័ណ្ទដើម្បីរុស្ស៊ីប្រគល់កោះជំលោះមកវិញ
30/10/2016 08:55
(VOVworld) - រដ្ឋាភិបាលជប៉ុនកំពុងពិចារណាដើម្បី ធានាជាមួយរុស្ស៊ីថា ការដែលម៉ូស្គូប្រគល់កោះជំលោះ ចំនួន៤ជូនតូក្យូមកវិញន នឹងមិននាំទៅការដែលកង ទ័ពអាមេរិកបោះទ័ពនៅកោះនេះតាមកិច្ចព្រមព្រៀង សន្តិសុខជប៉ុន-អាមេរិកនោះឡើយ។
ប្រជុំកោះ Kuril តាមការហៅរបស់រុស្ស៊ី ខណៈដែលជប៉ុនហៅថាតំបន់ដែនដីប៉ែកខាងជើង (រូបថត៖Sputnik) (VOVworld) - រដ្ឋាភិបាលជប៉ុនកំពុងពិចារណាដើម្បីធានាជាមួយរុស្ស៊ីថា ការ ដែលម៉ូស្គូប្រគល់កោះជំលោះចំនួន៤ជូនតូក្យូមកវិញន នឹងមិននាំទៅការដែលកង ទ័ពអាមេរិកបោះទ័ពនៅកោះនេះតាមកិច្ចព្រមព្រៀងសន្តិសុខជប៉ុន-អាមេរិកនោះ ឡើយ។ តាមប្រភពព័ត៌មានការទូតនាថ្ងៃទី២៩ តុលាថា រុស្ស៊ីបានអះអាងជាមួយ ជប៉ុនថា គេគោរពសេចក្ដីថ្លែងការណ៍រួមជប៉ុន-សូវៀតឆ្នាំ១៩៥៦ ក្នុងនោះលើក ច្បាស់ថា ម៉ូស្គូនឹងប្រគល់កោះ Shikotan និងកោះ Habomai មកវិញក្រោយពីចុះហត្ថ លេខា លើសន្ធិសញ្ញាសន្តិភាពជាមួយតូក្យូ។ប៉ុន្តែ រុស្ស៊ីក៏បានសំដែងការព្រួយបារម្ភ ថា កងទ័ពអាមេរិកអាចបោះទ័ពនៅលើកោះទាំងនេះក្រោយពី ត្រូវបានប្រគល់មក វិញ ដោយឈរលើមូលដ្ឋានសន្ធិសញ្ញាសន្តិសុខជប៉ុន-អាមេរិក៕
Related
More





