VOV WorldVOV World
ជប៉ុននិងអាមេរិកពិភាក្សាអំពីសេចក្តីថ្លែងការស្តីពីដំណើរការសាកល្បងនុយក្លេអ៊ែររបស់ ស.ប.ប.ក.
29/01/2013 08:04
(VOVworld) – មជ្ឃដ្ឋានមន្ត្រីជប៉ុននិងអាមេរិកបានឯកភាព សហប្រតិបត្តិការយ៉ាងជិតស្និតជាមួយភាគីកូរ៉េខាងត្បូង សំដៅរារាំងដំណើរការសាកល្បងនុយក្លេអ៊ែរថ្មីនៃសាធារណៈ រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ស.ប.ប.ក.)។
ជប៉ុននិងអាមេរិកពិភាក្សាអំពីសេចក្តីថ្លែងការស្តីពីដំណើរការសាកល្បងនុយក្លេអ៊ែររបស់ ស.ប.ប.ក.
(VOVworld) – មជ្ឃដ្ឋានមន្ត្រីជប៉ុននិងអាមេរិកបានឯកភាពសហប្រតិបត្តិការយ៉ាងជិត ស្និតជាមួយភាគីកូរ៉េខាងត្បូងសំដៅរារាំងដំណើរការសាកល្បងនុយក្លេអ៊ែរថ្មីនៃសាធារ ណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ស.ប.ប.ក.)។ នាថ្ងៃទី ២៨ មករា ក្នុងជំនួបនៅ ទីក្រុងតូក្យូ (ជប៉ុន) ប្រធាននាយកដ្ឋានទទួល បន្ទុកបញ្ហាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចំណុះ ក្រសួងការបរទេសជប៉ុន លោក Shinsuku Sugiyama និងបេសកជនពិសេសអាមេរិក ទទួលបន្ទុកបញ្ហានៅឧបទ្វីបកូរ៉េ លោក Glyn Davies បានពិភាក្សាអំពីរាល់វិធានការ សំដៅជួយឧបត្ថម្ភ អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ទប់ទល់នឹងករណី ព្យុងយ៉ាង ដំណើរការសាកល្បងនុយក្លេអ៊ែរ។ ក្រៅពីនោះ មជ្ឍដ្ឋាននៃប្រទេសទាំង ២ ក៏បាន អនុម័តលើផែនការដាក់សម្ពាធទៅលើ ស.ប.ប.ក. ដើម្បីប្រទេសនេះគោរពតាមបណ្ដា សេចក្តីសម្រេចតិ្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.។ ភាគីទាំង ២ ក៏បានឯកភាពអំពី កិច្ចសហប្រតិបត្តិការជាមួយចិននិងរុស្ស៊ី ផងដែរ សំដៅដោះស្រាយបញ្ហានុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ។ ថ្លែងមតិចំពោះមុខមជ្ឃ ដ្ឋានសារព័ត៌មាន បេសកជនពិសេសអាមេរិក លោក Glyn Davies បានចាត់ទុកថា៖ បណ្ដាការចរចារនាអនាគត រួមមាន ការចរចាររវាង ស.ប.ប.ក. និងអាមេរិក អាចជួបការលំបាក ប្រសិនជាព្យុងយ៉ាងប្តេជ្ញាដំណើរការសាកល្បង នុយក្លេអ៊ែរ៕ មជ្ឃដ្ឋានមន្ត្រីជប៉ុននិងអាមេរិកបានឯកភាពសហប្រតិបត្តិការ យ៉ាងជិតស្និតជាមួយភាគីកូរ៉េខាងត្បូងសំដៅរារាំងដំណើរការសាកល្បងនុយក្លេអ៊ែរថ្មីនៃសាធា រណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ស.ប.ប.ក.)។ (Image: Internet)