VOV WorldVOV World
ជប៉ុនអំពាវនាវកូរ៉េខាងជើងបន្តដោះស្រាយបញ្ហាពលរដ្ឋត្រូវចាប់ពង្រត់
13/02/2016 09:32
VOVWORLD_នាថ្ងៃទី១២ខែកុម្ភៈ រដ្ឋមន្រ្តី​ការបរទេស ជប៉ុនលោក Fumio Kishidaបានសំដែងនូវការសោក ស្ដាយចំពោះការដែលកូរ៉េខាងជើងរំសាយដោយឯក តោភាគីនូវគណៈកម្មការពិសេសដែលបានបង្កើត ឡើងកាលពីខែកក្កដាឆ្នាំ២០១៤សំដៅសើបអង្កេតបញ្ហាពលរដ្ឋជប៉ុនត្រូវចាប់ពង្រត់ក្នុងអំឡុងទសវត្សទី៧០និង៨០នាសតវត្សមុន។
ជប៉ុនអំពាវនាវកូរ៉េខាងជើងបន្តដោះស្រាយបញ្ហាពលរដ្ឋត្រូវចាប់ពង្រត់
ប្ដីប្រពន្ធជប៉ុនមួយគូរដែលត្រូវកូរ៉េខាងជើងចាប់ពង្រត់ វិលត្រឡប់មកស្រុកនាឆ្នាំ២០០២  (រូបថត៖Reuters) VOVWORLD_នាថ្ងៃទី១២ខែកុម្ភៈ រដ្ឋមន្រ្តី​ការបរទេសជប៉ុនលោក Fumio Kishida ​បានសំដែងនូវការសោកស្ដាយចំពោះការដែលកូរ៉េខាងជើងរំសាយដោយឯកតោ ភាគីនូវគណៈកម្មការពិសេសដែលបានបង្កើតឡើងកាលពីខែកក្កដាឆ្នាំ២០១៤ សំដៅសើបអង្កេតបញ្ហាពលរដ្ឋជប៉ុនត្រូវចាប់ពង្រត់ក្នុងអំឡុងទសវត្សទី៧០និង ៨០នាសតវត្សមុន។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅក្រុងOttawaប្រទេស  CANADA លោក Fumio Kishidaបានសង្កត់ធ្ងន់ថារដ្ឋាភិបាលជប៉ុននឹងមានទង្វើ និងជំហានជាក់​ស្ដែង​ដើម្បីដោះស្រាយបញ្ហានេះ។ មុននោះនាថ្ងៃទី១២កុម្ភៈសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបាន ប្រកាសផ្អាកការសើបអង្កេតរឿងពលរដ្ឋជប៉ុនត្រូវចាប់ពង្រត់សំដៅតបតនឹងការ ដែលតូក្យូបើកទូលាយវិធានការដាក់ទណ្ឌកម្មទៅលើព្យុងយ៉ាងក្រោយពីការ សាកល្បងនុយក៉្លេអែរនិងបង្ហោះផ្កាយរណបនាពេលទើបក្លងទៅថ្មីៗនេះរបស់ កូរ៉េខាងជើង៕