VOV WorldVOV World
ការចរចារអន្តររដ្ឋាភិបាលជាន់ខ្ពស់រវាង Seoul និងព្យុងយ៉ាងត្រូវបានលុបចោល
12/06/2013 10:27
(VOVworld) – តាមប្រភពព័ត៌មាននៃរដ្ឋាភិបាលកូរ៉េខាងត្បូង នាថ្ងៃទី ១១ មិថុនា បានឲ្យដឹងថា៖ ការចរចារអន្តររដ្ឋាភិបាល ជាន់ខ្ពស់រវាងកូរ៉េខាងត្បូងនិងសាធា រណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១២ ដល់ទី ១៣ មិថុនា ត្រូវបានលុបចោល។
ការចរចារអន្តររដ្ឋាភិបាលជាន់ខ្ពស់រវាង Seoul និងព្យុងយ៉ាងត្រូវបានលុបចោល
(VOVworld) – តាមប្រភពព័ត៌មាននៃរដ្ឋាភិបាលកូរ៉េខាងត្បូង នាថ្ងៃទី ១១ មិថុនា បាន ឲ្យដឹងថា៖ ការចរចារអន្តររដ្ឋាភិបាលជាន់ខ្ពស់រវាងកូរ៉េខាងត្បូងនិងសាធា រណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១២ ដល់ទី ១៣ មិថុនា ត្រូវបានលុបចោល។ តាមការផ្តើមគំនិតរបស់កូរ៉េខាង ត្បូង រដ្ឋមន្ត្រីក្រសួងបង្រូចបង្រួម កូរ៉េខាងត្បូង លោក Ryoo Kihl-jae នឹងដឹកនាំ ក្រុមចរចាររបស់ Seoul។ ភាគីកូរ៉េខាងត្បូង ក៏បានស្នើឲ្យភាគីព្យុងយ៉ាងជ្រើស រើសប្រធានរណសិរ្សឯកភាព ស.ប.ប.ក. លោក Kim Yang-gon ធ្វើជាប្រធាន ក្រុមចរចារ។ ប៉ុ​ន្តែ នាថ្ងៃដ៏ដែល Seoul បានជ្រើសតាំងអនុរដ្ឋមន្ត្រី ក្រសួងបង្រូចបង្រួមកូរ៉េខាងត្បូង លោក Kim Nam-sik ដឹកនាំក្រុមចរ​ចាររបស់ខ្លួន។ ភ្លាម មួយ រំពេច ព្យុងយ៉ាងបានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះឋានៈប្រធានក្រុមចរចារ នៃភាគីកូរ៉េខាងត្បូង។ ដោយហេតុនោះ ព្យុងយ៉ាងបានលុបចោលដោយឯតោ ភាគីការចរចារពោលខាងលើ៕

More