ការធ្វើបាតុកម្ម “ពលប្រហារគឺភេវរកម្ម” ទទួលបរាជ័យនៅអេហ្ស៊ីប
04/09/2013 11:41
(VOVworld) – នាថ្ងៃទី ៣ កញ្ញា បណ្ដាការធើ្វបាតុកម្មប្រឆាំងជំទាស់រដ្ឋាភិបាលថ្មី អេហ្ស៊ីបតាមផែនការរបស់អង្គការភាតរៈឥស្លាម (MB) និងសម្ព័ន្ធភាពជាតិគាំទ្រ ភាពស្របច្បាប់នៅប្រទេសអាហ្វ្រិកខាងជើងនេះគ្រាន់តែទាក់ទាញការចូលរួម របស់មនុស្សចំនួនរាប់ពាន់នាក់តែប៉ុណ្ណោះ។

ការធ្វើបាតុកម្ម “ពលប្រហារគឺភេវរកម្ម” ទទួលបរាជ័យនៅអេហ្ស៊ីប (Image: vov.vn) (VOVworld) – នាថ្ងៃទី ៣ កញ្ញា បណ្ដាការធើ្វបាតុកម្មប្រឆាំងជំទាស់រដ្ឋាភិបាលថ្មី អេហ្ស៊ីបតាមផែនការរបស់អង្គការភាតរៈឥស្លាម (MB) និងសម្ព័ន្ធភាពជាតិគាំទ្រ ភាពស្របច្បាប់នៅប្រទេសអាហ្វ្រិកខាងជើងនេះគ្រាន់តែទាក់ទាញការចូលរួម របស់មនុស្សចំនួនរាប់ពាន់នាក់តែប៉ុណ្ណោះ។ ក្រៅពីនោះ បណ្ដាការធ្វើបាតុកម្ម ពោលខាងលើបានប្រព្រឹត្តទៅក្នុងទីក្រុងមួយចំនួននៅអេហ្ស៊ីប។ ប្រការនេះបាន ដើរផ្ទុយនឹងផែនការរបស់កំលាំងគាំទ្រអតីតប្រធានាធិបតីអេហ្ស៊ីប លោក Mohamed Morsi។ មជ្ឈដ្ឋានអ្នកវិភាគបានវាយតំលៃថា៖ ការធ្វើបាតុកម្មមាន ឈ្មោះ “ពលប្រហារគឺភេវរកម្ម” ដែលទទួលបរាជ័យ បានសរឲ្យឃើញថា៖ អង្គការភាតរៈឥស្លាមនិងសម្ព័ន្ធភាពជាតិគាំទ្រភាពស្របច្បាប់កំពុងបាត់បង់ ជំនឿជឿជាក់របស់ប្រជាជននៅអេហ្ស៊ីបពីមួយថ្ងៃទៅមួយថ្ងៃ៕
Related






