VOV WorldVOV World
ការខាតបង់ថវិការរបស់អាមេរិកចុះក្រោម៦រយពាន់លានដុល្លារអាមេរិកជាលើកដំបូង
13/07/2014 09:19
(VOVworld)-យោងតាមការព្យាកណ៍នៃរដ្ឋអំណាច របស់លោកប្រធានាធិបតីអាមេរិក Barack Obama ថា តុល្យភាពប្រាក់ចំណូលនិងចំណាយថវិការសហព័ន អាមេរិកឆ្នាំសារពើពន្ធ២០១៤
ការខាតបង់ថវិការរបស់អាមេរិកចុះក្រោម៦រយពាន់លានដុល្លារអាមេរិកជាលើកដំបូង
ការខាតបង់ថវិការរបស់អាមេរិកចុះក្រោម៦រយពាន់លានដុល្លារអាមេរិក ជាលើកដំបូង (រូបថតៈTTXVN ) (VOVworld)-យោងតាមការព្យាកណ៍នៃរដ្ឋអំណាចរបស់លោកប្រធានាធិបតី អាមេរិក Barack Obama ថា តុល្យភាពប្រាក់ចំណូលនិងចំណាយថវិការសហព័ន អាមេរិកឆ្នាំសារពើពន្ធ២០១៤ នឹងបញ្ចប់នាថ្ងៃទី៣០កញ្ញាខាងមុខ ហើយនេះជា លើកដំបូងក្នុងរយៈពេល៦ឆ្នាំការខាតបង់ថវិការរបស់អាមេរិកចុះក្រោម៦រយ ពាន់លានដុល្លារអាមេរិក។ តាមរបាយការវាយតម្លៃហិរញ្ញវត្ថុពាក់កណ្តាលឆ្នាំ ២០១៤ របស់សេតវិមានដែលប្រកាសនាថ្ងៃទី១២កក្កដាថា កម្រិតខុសគ្នារនៃ តុល្យភាព​ ប្រាក់ចំណូលចំណាយថវិការសហព័នរបស់អាមេរិកក្នុងឆ្នាំសារពើ ពន្ធ២០១៤ គឺ ៥៨៣ពាន់លានដុល្លារអាមេរិក។ ដោយកម្រិតខាតបង់នេះ ក្នុង រយៈពេល ៥ឆ្នាំកាន់អំណាចរបស់លោក Obama ខ្ទង់ប្រាក់បំណុលជាតិរបស់ អាមេរិកកើន ៧ ពាន់ពាន់លានដុល្លារអាមេរិក ពោលគឺ ពីកម្រិត ១០.៦២៧ ពាន់លានដុល្លារ អាមេរិកក្នុងឆ្នាំ២០០៩ ឡើងកម្រិតសព្វថ្ងៃគឺ ១៧.៦០០ពាន់ លានដុល្លារអាមេរិក៕

More