ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថាក្នុងឱកាសរំលឹកខួបលើកទី៧៤ ទិវាយុទ្ធជនពិការ យុទ្ធជនពលី។ (រូបថត៖ TTXVN) |
លោកប្រធានរដ្ឋសភា Vuong Dinh Hue ឲ្យដឹងថា បច្ចុប្បន្ននេះ នៅតែមាន គ្រួសារយុទ្ធជនពិការ យុទ្ធជនពលី គ្រួសារមានគុណូបការៈដែលកំពុងជួបការលំបាក ក្នុងជីវភាព។ នៅតែមានយុទ្ធជនពលីដែលមិនទាន់រកឃើញអិដ្ឋធាតុនិងអត្តសញ្ញាណ នៅឡើយ។ ដូច្នេះ ត្រូវការបន្តមានគោលនយោបាយអនុគ្រោះ ជួយឧបត្ថម្ភយ៉ាងជាក់ ស្ដែងនិងប្រកបដោយប្រសិទ្ធភាពដើម្បីគ្រួសារមានគុណូបការៈចំពោះប្រទេសជាតិ ទាំងអស់ សុទ្ធតែមានកម្រិតជីវភាពដោយស្មើរភាពឬខ្ពស់ជាងកម្រិតជីវភាពជាមធ្យម របស់ប្រជាជន។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានបញ្ជាក់ថា៖ “ការអនុវត្តល្អនូវគោលនយោបាយអនុគ្រោះចំពោះជនមានគុណូបការៈជាមនោសញ្ចេតនាដ៏ពិសិដ្ឋ ការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់របស់ប្រព័ន្ធនយោបាយនិងប្រជាជន ទាំងមូលផង ព្រមទាំងជាកត្តាធានាវឌ្ឍនភាពនិងសមភាពសង្គមផង ដែលចូលរួម ចំណែកពង្រឹងផែនមហាសាមគ្គីជាតិទាំងមូល បង្កើនជំនឿជឿជាក់របស់ប្រជាជនទៅ លើបក្សនិងរដ្ឋ”។
ដោយការយល់ដឹងយ៉ាងជ្រាលជ្រៅពីបញ្ហានេះ រដ្ឋសភា សមាជិកសមាជិការដ្ឋ សភា នឹងកសាង សុក្រិតច្បាប់ ហើយឃ្លាំមើលការអនុវត្តគោលនយោបាយចំពោះជន មានគុណូបការៈ ដើម្បីជួយជនមានគុណូបការៈទាំងអស់និងក្រុមគ្រួសារគេទទួលបាន ផលយ៉ាងគ្រប់គ្រាន់ពីគោលនយោបាយអនុគ្រោះរបស់បក្សនិងរដ្ឋ៕








