ការដង្ហែក្បួនប្រឆាំងជំទាស់គោលនយោបាយសេដ្ឋកិច្ចតត្បិត្បៀតនៅអ៊ីតាលីនិងប៉កទុយហ្គាល
20/10/2013 08:58
(VOVworld) – នាថ្ងៃទី ១៩ តុលា មនុស្សរាប់ពាន់នាក់ បានចូលរួមការដង្ហែក្បូននៅអ៊ីតាលីនិងប៉កទុយហ្គាល សំដៅប្រឆាំងជំទាស់គោលនយោបាយរឹតត្បិតរបស់ រដ្ឋាភិបាល។

ការដង្ហែក្បួនប្រឆាំងជំទាស់គោលនយោបាយសេដ្ឋកិច្ចតត្បិតត្បៀតនៅអ៊ីតាលីនិងប៉កទុយហ្គាល (Image: radiovietnam.vn) (VOVworld) – នាថ្ងៃទី ១៩ តុលា មនុស្សរាប់ពាន់នាក់បានចូលរួមការដង្ហែក្បូន នៅអ៊ីតាលីនិងប៉កទុយហ្គាលសំដៅប្រឆាំងជំទាស់គោលនយោបាយរឹតត្បិត របស់ រដ្ឋាភិបាល។ មនុស្សអ៊ីតាលីចំនួន ៧ សែននាក់បានដំណើរការដង្ហែក្បួន នៅទីក្រុង Rome ដែលធ្វើឲ្យមជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះត្រូវដាក់ពង្រាយប៉ូលីស ចំនួន ៤ ពាន់នាក់សំដៅធានាសន្តិសុខ។ បណ្ដាអ្នកដង្ហែក្បួនបានរិះគន់យ៉ាង ខ្លាំងក្លាវិធានការសេដ្ឋកិច្ចត្បិតត្បៀតដែលមិនត្រឹមតែមិនជួយដោះស្រាយវិបត្តិ បំណុលសាធារណៈ ប៉ុណ្ណោះទេ ថែមទាំង រារាំងការអភិវឌ្ឍន៍សេដ្ឋកិច្ច ទៀតផង ។ ប្រជាជន អ៊ីតាលីក៏បានថ្កោលទោសចំពោះការដែល មជ្ឈដ្ឋានមន្ត្រីនៃប្រទេស នេះទទួលបានអាទិភាពជាច្រើន។ ក្នុងពេលនោះ នាថ្ងៃដ៏ដែល មនុស្សប៉កទុយ ហ្គាលរាប់ពាន់នាក់បានរៀបចំការធ្វើបាតុកម្មសំដៅប្រឆាំងជំទាស់វិធានការកាត់ បន្ថយប្រាក់ខែបៀវត្សនិងប្រាក់ចូលនិវត្តន៍ក្នុងពង្រាងច្បាប់អំពីថវិការឆ្នាំ រដ្ឋ ២០១៤ នៃរដ្ឋាភិបាល។ ពង្រាងច្បាប់ពោលខាងលើកំណត់កញ្ចប់មួយចំនួន ដែល Lisbon ត្រូវអនុវត្តដើម្បី ទទួលបានខ្ទង់ប្រាក់ជំនួយពីសហភាពអឺរ៉ុប (EU) និងមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF)។ អ្នកប្រមុខសហជីពធំបំផុតនៅប៉កទុយហ្គាល CGTP លោក Armenio Carlos បានអំពាវនាវឲ្យប្រជាជនធ្វើបាតុកម្មទាមទាដំណើរ ការបោះឆ្នោតសកលមុនកាលកំណត់និងបញ្ឈប់រាល់វិធានការសេដ្ឋកិច្ចត្បិតត្បៀត នៅរដ្ឋធានី Lisbon នាថ្ងៃទី ១ វិច្ឆិការ ខាងមុខនេះ៕
Related
More




