VOV WorldVOV World
កេរ្ត៍ឈ្មោះនាយឧត្តមសេនីយ៍ Vo Nguyen Giapចារក្នុងប្រវត្តិសាស្រ្តវៀតណាម។
13/10/2013 11:22
នាយឧត្តមសេនីយ៍ Vo Nguyen Giap​ ជាសិស្សពូកែរបស់ លោកប្រធានហូជីមិញនិងជាឧត្តមសេនីយ៍មានទេព កោសល្យរបស់មនុស្សលោកក្នុងសតវត្សរ៍ទី២០។ជីវិត របស់ នាយឧត្តមសេនីយ៍ផ្សារភ្ជាប់ជាមួយការតស៊ូរំដោះ ជាតិ។បញ្ញា​ ឬទ្ឋានុភាព​ ទេពកោសល្យ​ គុណូប​ការះរបស់ នាយឧត្តមសេនីយ៍ក្នុង ការតស៊ូដណ្តើមឯករាជ្យបានធ្វើឲ្យកេរ្ត៍ឈ្មោះរបស់គាត់ឈានចូលប្រវតង្តិសាស្រ្ត របស់ប្រទេសជាតិវៀតណាមនិងកត់សញ្ញាក្នុងប្រវត្តិសាស្រ្តមនុស្សលោក។
កេរ្ត៍ឈ្មោះនាយឧត្តមសេនីយ៍ Vo Nguyen Giapចារក្នុងប្រវត្តិសាស្រ្តវៀតណាម។
Vovworld-ក្នុងជីវិតដឹកនាំយោធារបស់ខ្លួន   នាយឧត្តមសេនីយ៍ Vo Nguyen Giapជា អ្នកបញ្ជា ក្រុមឃោសនានិងរំដោះរបស់វៀតណាមដោយមានយុទ្ឋជនចំនួន៣៤នាក់។ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ Vo Nguyen Giap​ កំលាំងបដិវត្តន៍នេះបាន ដណ្តើមពីជ័យជំនះនេះទៅជំនះនោះក្នុង​នោះមានជ័យជំនះ Dien Bien Phuនាឆ្នាំ១៩៥៤ និងមហាជ័យជំនះនាឆ្នាំ១៩៧៥​​​  រំដោះភាគខាងត្បូងវៀតណាម​។ក្រោមការដឹកនាំរបស់ បក្សកម្មុយនិស្តវៀតណាមនិងលោកប្រធានហូជីមិញ​នាយឧត្តមសេនីយ៍Vo Nguyen Giap បានមានគុណូបការះដ៍ធំធេងជាច្រើន​  រួមចំណែកក្នុងការកសាង​ទ្រឹស្តីយោធាវៀតណាម ដ៍ពិសេស  ក្នុងយុគ្គសម័យហូជីមិញ។នោះគឺជាគោលមាគា៏សង្រ្គាមប្រជាជន។សាស្រ្តាចារ្យ រងបណ្ឌិត Nguyen Manh Ha  ប្រធាន​វិទ្យាស្ថានប្រវត្តិសាស្រ្តបក្សកម្មុយនិស្តវៀតណាម អោយដឹងថា៖“  នេះជា នាយឧត្តមសេនីយ៍ ដែលអស់មួយជីវិតបាន​ផ្សារភ្ជាប់ជាមួយ កងទ័ពនិងជាព្រឹទ្ឋាចារ្យរបស់កងទ័ពប្រជាជនវៀតណាម។គិតដល់ នាយឧត្តមសេនីយ៍ Vo Nguyen Giap​  គឺគិតដល់អ្នកដឹកនាំយោធា១រូបដ៍ឆ្នើមដែលបានធ្វើឲ្យវៀតណាមឈ្នះលើ អាណានិគមនិងចក្រពក្តិធំៗក្នុងសតវត្សរ៍ទី២០។ហេតុនេះហើយមានអ្នកប្រវត្តិសាស្រ្ត បរទេសបានចាត់ទុក Vo Nguyen Giapជាមនុស្ស១រូបក្នុងចំណោមមនុស្សដែលបាន រួមវិភាគទានបង្កើតពិភពលោក១ទំនើបរបស់វៀតណាមនិងរបស់សកលោកទៀតផង។  “ នាយឧត្តមសេនីយ៍ Vo Nguyen Giap​ ក្នុង យុទ្ឋនាការ Dien Bien Phu ​ឆ្នាំ១៩៥៤​អគ្គមេបញ្ជាការរបស់កងទ័ពប្រជាជនវៀតណាម នាយឧត្តមសេនីយ៍ Vo Nguyen Giapបានមានសេចក្តីសំរេចចិត្តដ៍លំបាកជាទីបំផុត ក្នុងជីវិតដឹកនាំយោធារបស់លោក។នោះគឺប្តូរពីយុទ្ឋវិធី” វាយលឿន​  ឈ្នះលឿន “   ទៅ   ជា“  វាយកន្លែងណាឈ្នះកន្លែងនោះ  ។ជ័​យជំនះលាន់រន្ទឺលើអាណានិគម​បារាំង ដែល កងទ័ពនិងប្រជាជនវៀតណាមទទួលបានក្រោយនោះបានបង្ហាញច្បាស់ពីទេពកោសល្យ​  បញ្ញា​និងសិល្បះយោធារបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap។ឧត្តមសេនីយ៍ត្រី Dung  Chi ​អតីតយុទ្ឋជន១នាក់ក្នុង យុទ្ឋនាការ Dien Bien Phuរៀបរ៉ាប់ថា៖“  នាគ្រានោះ  ខ្ញុំជា ប្រធានកងវរសេនាតូច។ខ្ញុំកោតសរសើរការផ្លាស់ប្តូរយុទ្ឋវិធីរបស់ ឧត្តមសេនីយ៍ Vo Nguyen Giap។បន្ទាប់ពីទទួលបានបទបញ្ជាដកកំលាំងយ៉ាងឆាប់ពេក   ខ្ញុំឃើញខឹងចិត្តតិចតួច។ក្រោយពីទៅត្រួតពិនិត្យនៅទួល A​១ជាលើកទី២​  ខ្ញុំទើបឃើញថា៖ សេចក្តីសំរេចចិត្ត វាយកន្លែងណាឈ្នះកន្លែងនោះ  គឺត្រឹមត្រូវទាំងស្រុង។“ ឈានចូលការតស៊ូប្រឆាំងច​ក្រពក្តិអាមេរិកសង្រ្គោះជាតិ  ប្រវត្តិសាស្រ្តវៀតណាមបានកត់ សម្គាល់បញ្ញាភ្លឺស្វាងរបស់សមូហភាព១ដ៍ទេពកោសល្យនៅពេលវេលាមានចរិតលក្ខណះ កំណត់សម្រេច។ដោយទស្សវិស័យយុទ្ឋសាស្រ្ត   ថ្នាក់ដឹកនាំកំពូលបានសម្រេចបើកខ្សែ រផ្លូវលំសំរាប់ជំនួយដល់សមរភូមិលើជួរភ្នំ Truong Son និងខ្សែរផ្លូវដឹកជញ្ជូនតាមសមុទ្រ។នាយឧត្តមសេនីយ៍ Vo Nguyen Giapបានលៃទុកពេលវេលាជាច្រើនទាំងកំលាំងកាយចិត្ត បញ្ជាបញ្ជូនកងទ័ព  កាំភ្លើងធំ​​  ទៅកាន់ភាគខាងត្បូងវៀតណាម។វរសេនីយ៍ឯក Hoang Minh Phuong​​  អតីតសហការីរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giapរៀបរ៉ាប់ឡើងវិញថា៖ “ ពេលដែលសង្រ្គាម ពី១ថ្ងៃទៅ១ថ្ងៃកាន់តែរីករាលដាលនៅភាគខាងត្បូង    ខ្មាំងសត្រូវ បង្កើនការវាយប្រហារតាមជើងអាកាសនោះការដឹកជញ្ជូនដោយរថយន្តមួយចំនួនទទួល បរជ័យដ៍ធ្ងន់ធ្ងរ។អ៊ុំ Giap បានសម្រេចបើកផ្លូវលំTruong Son  ឆ្លងកាត់ប្រទេសឡាវ។អាស្រ័យហេតុនេះ​  ផ្លូវហូជីមិញបាន​ក្លាយទៅជាផ្លូវរថយន្តដ៍ទូលំទូលាយ។“ បទបញ្ជា របស់នាយឧត្តមសេនីយ៍ Vo Nguyen Giap “ លឿនជាង​​  លឿនជាង​​ទៀត​ មោះ មុតមោះមុតជាងទៀតឈានមុខសមរភូមិរំដោះភាគខាងត្បូង​  ប្តេជ្ញាប្រយុទ្ឋនិង ​  ប្តេជ្ញា ដណ្តើមជ័យជំនះ“ក្នុងការតស៊ូប្រឆាំងចក្រពក្តិអាមេរិកជាប្រភពលើកទឹកចិត្តកងទ័ពនិង ប្រជាជនវៀតណាមបង្កើតឡើងមហាជ័យជំនះ​១៩៧៥រំដោះភាគខាងត្បូងវៀតណាម​  ឯកភាពប្រទេសជាតិ។ឧត្តមសេនីយ៍ត្រីPhan Khac Hy ​អតីតមេបញ្ជាការអគ្គមេបញ្ជាការដ្ឋាន Truong Son  រំលឹកឡើងវិញថា​៖“    នាយឧត្តមសេនីយ៍​បាននាំចេញពាក្សស្លោកវាយប្រហារខ្មាំងឈានទៅ មុខបើកផ្លូវ ឈានទៅមុខ។ត្រូវ​ចលនាកំលាំងយោធា វិស្វកម្ម​​  យុវជនស្ម័ចិត្តបើក ផ្លូវ។អាស្រ័យការកិច្ច​បញ្ជារនោះកងទ័ពបានអ​នុវត្តយុទ្ឋនាការសហការជាមួយ អង្គទ័ពផ្សេងៗដើម្បីការពារខ្សែរផ្លូវដឹកជញ្ជូនយុទ្ឋសាស្រ្តនិងប្រព័ន្ឋផ្លូវថ្នល់ត្រូវបាន បើកទូលាយ។“ ជីវិតរបស់ នាយឧត្តមសេនីយ៍ Vo Nguyen Giap​ សិស្សពូកែរបស់លោក ប្រធានហូជីមិញបានផ្សារភ្ជាប់ជាមួយនឹងក្រាំងមាសក្នុងប្រវត្តិសាស្រ្តការពារ ទឹកដីរបស់ប្រជាជាតិវៀតណាមក្នុងសតវត្សទី២០។យុទ្ឋជ័យនិងបុគ្គលឹក លក្ខណះរប​ស់ នាយឧត្តមសេនីយ៍បានលាយចូលក្នុងចរន្តប្រវត្តិសាស្រ្ត របស់ប្រជាជាតិវៀតណាមនិងគង់វង្សជារៀងរហូត៕