ពិធីសម្តែងសិល្បៈក្នុងពិធី

អញ្ជើញថ្លែងនៅក្នុងពិធី លេខានៃគណៈកម្មាធិការបក្សខេត្តនិងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Yen Bai លោកស្រី Pham Thi Thanh Tra បានរំលឹកឡើងវិញ រយៈពេលមុននេះ៦០ឆ្នាំ ពោលគឺថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៨ លោកប្រធាន ហូជីមិញ បានអញ្ជើញធ្វើទស្សនកិច្ចនិងជួបធ្វើការជាមួយបក្ស រដ្ឋអំណាចនិង ប្រជាជនបណ្តាជនជាតិនៅខេត្ត Yen Bai ។ កាលនោះ លោកប្រធានហូជីមិញបានផ្តាំផ្ញើរឲ្យជនរួមជាតិបណ្តាជន ជាតិ ត្រូវសាមគ្គីនិងបង្កើតកម្លាំងសំយោគក្នុងការប្រយុទ្ធក៏ដូចជាផលិតកម្មជាពិសេស ឧ្សាព្យាយាមបង្កើនផលិតផលដើម្បីមានជីវភាពសម្បូរធូធារនិងអនុវត្តជីវិតវប្បធម៌ថ្មី។

អស់រយៈពេល ៦០ ឆ្នាំកន្លងមកនេះ បក្សភាគនិងប្រជាជននៃបណ្តាជនជាតិភាគតិចនៅខេត្ត Yen Bai បានខិតខំប្រឹងប្រែងដោយក្តាប់យ៉ាងខ្ជាប់ខ្ជួន ពាក្យបណ្តាំរបស់លោកប្រធានហូជីមិញ ដោយបានបញ្ចប់ការកសាងសង្គមនិយមនៅភាគខាងជើងនិងរួមចំណែកក្នុងជ័យជំនះដ៏អស្ចារ្យនៃសង្គ្រាមតស៊ូសម្រាប់ការរំដោះជាតិនិងការបង្រួបបង្រួមប្រទេសជាតិ។

នាបច្ចុប្បន្ននេះ បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Yen Bai បានប្តេជ្ញាចិត្តបំពេញបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ ក្នុងការកសាង Yen Bai ទៅជា ខេត្ដដែលមានការអភិវឌ្ឍន៍បង្គួរនៅតំបន់ភ្នំភាគខាងជើង វៀតណាម៕