ខេត្តក្វាងនិញ បង្កើតតំបន់ការពារសមុទ្រ ដែលមានទំហំជាង ១៨,០០០ ហិកតា
23/12/2025 12:03
(VOVWORLD) - គណៈកម្មាធិការប្រជាជនខេត្តក្វាងនិញ ទើបបានចេញសេចក្តីសម្រេចបង្កើតតំបន់អភិរក្សសមុទ្រ Co To – Dao Tran សំដៅការពារផ្កាថ្ម សាទ្វសមុទ្រដ៏កម្រ និងអភិវឌ្ឍទេសចរណ៍អេកូឡូស៊ីប្រកបដោយចីរភាព។

តំបន់អភិរក្សសមុទ្រ Co To – Dao Tran មានផ្ទៃដីសរុប ១៨.៤១៤,៩២ ហិកតា។ រូបថត៖ baoquangninh.vn គម្រោងអភិរក្សសមុទ្រ Co To – Dao Tran មានផ្ទៃដីសរុបជាង ១៨,៤០០ ហិកតា ដោយតំបន់ស្នូលរួមមានតំបន់ការពារយ៉ាងតឹងរ៉ឹង តំបន់ស្តារអេកូឡូស៊ី និងតំបន់សេវាកម្មរដ្ឋបាល ដែលលាតសន្ធឹងលើផ្ទៃដីជាង ១៣,២០០ ហិកតា។ គម្រោងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិរក្សជីវៈចម្រុះជាតិ អភិវឌ្ឍសេដ្ឋកិច្ចសមុទ្របៃតង និងបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីជំរុញទេសចរណ៍អេកូឡូស៊ី ការស្រាវជ្រាវវិទ្យាសាស្ត្រ និងជីវភាពរស់នៅប្រកបដោយចីរភាពសម្រាប់សហគមន៍ជនក្នុងតំបន់។ យោងតាមគណៈកម្មាធិការប្រជាជនខេត្តក្វាងនិញ តំបន់អភិរក្សនេះនឹងជួយការពារ និងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធម្មជាតិពិសេសដូចជា ផ្កាថ្ម ព្រៃកោងកាង តំបន់ជំនោរថ្ម ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងប្រភេទសត្វសមុទ្រដ៏មានតម្លៃដូចជា អណ្តើកបៃតង អណ្តើកស្បែក ផ្សោតសចិន និងផ្សោតគ្មានព្រុយ។ លើសពីនេះ តំបន់អភិរក្សនេះនឹងបម្រើការស្រាវជ្រាវវិទ្យាសាស្ត្រ ការអប់រំ និងធ្វើអាជីវកម្មនូវតម្លៃដែលមិនបាត់បង់នៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងទេសភាពកោះសម្រាប់ទេសចរណ៍អេកូឡូស៊ី ទេសចរណ៍ផ្សងព្រេង និងទេសចរណ៍រមណីយដ្ឋាន៕
TAG
VOV/VOVworld/ខេត្តក្វាងនិញ/តំបន់ការពារសមុទ្រ/ទេសចរណ៍អេកូឡូស៊ី
Related
More





