ខិតខំប្រឹងប្រែងសម្រេចរាល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៣
27/10/2013 08:05
សម័យប្រជុំបានពិភាក្សាអំពីស្ថានការណ៍អនុវត្តរាល់ភារកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចក្នុងរយះពេល១០ខែកន្លងទៅ

Vovworld-នាថ្ងៃទី២៦តុលាសម័យ ប្រជុំរបស់រដ្ឋាភិបាលប្រចាំខែតុលាត្រូវបានរៀបចំ ឡើង ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ។សម័យប្រជុំបានពិភាក្សាអំពីស្ថានការណ៍អនុវត្តរាល់ភារកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចក្នុងរយះពេល១០ខែកន្លងទៅនិងនាំចេញដំណោះស្រាយ ប្តេជ្ញាសម្រេច គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចសម្រាប់ឆ្នាំ២០១៣។សមាជិករដ្ឋភិបាលទាំង ឡាយចាត់ទុកថា៖ក្នុងរយះពេល១០ខែកន្លងទៅស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចបាន មានបំរែបំរួលយ៉ាងសកម្ម ត្រូវទិស។គ្រោះអតិផរណាត្រូវបានទប់ស្កាត់។ការប្រាក់ ធនាគារថយចុះ ផលិតកម្មឧស្សាហកម្មជាពិសេសគឺឧស្សាហកម្មកែច្នៃនិងផលិតកម្ម មានការកែលំអជាបង្គួរ។រួមជាមួយនោះគោលនយោបាយសស្តីពីការងារបណ្តុះបណ្តាល បង្កើតការងារធ្វើសុខុមាលភាពសង្គមត្រូវបានធានាតទៅទៀត។សន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមក៍ត្រូវបានរក្សាខ្ចាប់ផងដែរ។ នាចុងបញ្ចប់នៃសម័យប្រជុំ លោក Nguyen Tan Dungលើកច្បាស់ថា៖ពីឥឡូវដល់ចុង នាចុងបញ្ចប់នៃសម័យប្រជុំ លោក Nguyen Tan Dungលើកច្បាស់ថា៖ពីឥឡូវដល់ចុង ឆ្នាំ២០១៣គ្រប់ក្រសួងស្ថាប័នតំបន់ប្តេជ្ញា គោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចទប់ស្កាត់ គ្រោះអតិផរណា។ល។លោកនាយករដ្ឋមន្រ្តីNguyen Tan Dungគូសបញ្ជាក់ថា៖ការ ខិតខំទទួលអោបានគោលដៅកំណើន៥,៤%មានអត្ថន័យសំខាន់សំរាប់ឆ្នាំគន្លឹះ២០១៣ បង្កបុព្វបទដើម្បីទទួលបានកំណើនខ្ពស់ជាងទៀតសំរាប់ឆ្នាំ២០១៤និងបណ្តាឆ្នាំជាបន្ត។លោកក៍បានសំណូមពរគ្រប់ក្រសួងស្ថាប័នតំបន់បន្តប្រមូលផ្តុំអនុវត្តល្អនូវគោលធានា សុខុមាលភាពសង្គមផលប្រយោជន៍សង្គមបង្កើតការងារធ្វើកាត់បន្ថយភាពក្រីក្រដ៍ ចីរភាព។លោកនាយករដ្ឋមន្រ្តីNguyen Tan Dungនៅបញ្ជាណែនាំគ្រប់ក្រសួងស្ថាប័ន តំបន់យកចិត្តទុកដាក់ដល់ការងារកសាងរបបគោលនយោបាយការងារកែទម្រង់ រដ្ឋបាលល។ល។លោកNguyen Tan Dungស្នើរឲ្យគ្រប់ក្រសួងស្ថាប័នតំបន់បន្តបង្កើន ការងារឃោសនាផ្តល់ព័ត៌មានសំរាប់អ្នកសារព័ត៌មាននិងសាធារណមតិអំពីសភាពការ ណ៍នៃប្រទេសជាតិដ៍ត្រឹមត្រូវទាល់ពេលវេលារួមចំណែកបង្កើតការស្រុះចិត្តគំនិតសង្គម អនុវត្តរាល់ភារកិច្ចដែលបានដាក់ចេញប្រកបដោយជោគជ័យ៕
Related






