កិច្ចចរចារជាន់ខ្ពស់រវាងក្រសួងនគរបាលវៀតណាមនិងក្រសួងនគរបាលចិនបានបើកនៅទីក្រុងហាណូយ
26/09/2016 07:13
(VOVworld)-នារសៀលថ្ងៃទី២៥កញ្ញានៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាម លោក To Lam បានអញ្ជើញជួបចរចាជាមួយរដ្ឋមន្ត្រីក្រសួងនគរបាល ចិន

ក្រសួងនគរបាលនៃប្រទេសទាំងពិរអនុវត្តកិច្ចចរចា (VOVworld)-នារសៀលថ្ងៃទី២៥កញ្ញានៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាម លោក To Lam បានអញ្ជើញជួបចរចាជាមួយរដ្ឋមន្ត្រីក្រសួងនគរបាល ចិន លោក Guo Shengkun ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅ ក្នុងជំនួបនេះ លោក To Lam បានលើកច្បាស់ថា នាពេលកន្លងទៅ ទំនាក់ទំនង ដៃ គូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវាងវៀតណាមនិងចិនកំពុងមានការអភិវឌ្ឍន៍គួរ ឲ្យកត់សម្គាល់។ រីឯខ្លួនវិញ លោក Guo Shengkun ក៏បានសម្តែងក្តីសោមនស្ស រីក រាយចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួមនិងរវាង ក្រសួងនគរបាលវៀតណាមនិងចិននិយាយដោយឡែកមានការអភិវឌ្ឍន៍ដោយឥត ឈប់ឈរនិងទទួលបានលទ្ធផលជាក់ស្តែងលើគ្រប់វិស័យសហប្រតិបត្តិការ។ នៅ រសៀលថ្ងៃដដែល រដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញធ្វើជាអធិបតីសន្និសីទសហប្រតិ បត្តិការ បង្កាប្រឆាំងបទល្មើសលើកទី៥រវាងក្រសួងនគរបាលវៀតណាមជាមួយក្រ សួងនគរបាលចិន៕
Related







