![]() |
លោក Donald Trump បានថ្លែងទៅ កាន់មជ្ឈដ្ឋានសារព័ត៌មានក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់រដ្ឋ Iowa ដោយ អះអាងថា "ជំនួបនេះនឹងប្រព្រឹត្តទៅបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ ហើយនាបច្ចុប្បន្ន ខ្ញុំមិនអាចទៅបានទេ។»
មុននោះក្នុងថ្ងៃដដែល លោក Donald Trump បានឲ្យដឹងថាកិច្ចការត្រៀមរៀបចំ សំរាប់ជំនួបកំពូកលើកទី២ជា មួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un កំពុងអនុវត្ត ហើយលោក Donald Trump ក៏បានសង្កត់ធ្ងន់ទៀតថាដំណើរការ ចរចាររវាងសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងជើងបានរីកចម្រើនដោយ"មិនគួរឱ្យជឿទេ" ៕







