VOV WorldVOV World
កិច្ចប្រជុំលើកទី១ក្រុមប្រឹក្សាទ្រឹស្តី វាយតម្លៃអក្សរសាស្ត្រ សិល្បៈមជ្ឈឹម
03/03/2017 10:22
(VOVworld)-នាព្រឹកថ្ងៃទី៣មិនានៅទីក្រុងហាណូយ ក្រុមប្រឹក្សាទ្រឹស្តី វាយតម្លៃអក្សរ សាស្ត្រ សិល្បៈមជ្ឈឹមបានបើកកិច្ចប្រជុំលើកទី១។ អញ្ជើញថ្លែងមតិក្នុងពិធីបើកនេះ លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាមនិងជាប្រធានក្រុមប្រឹក្សា
លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាមនិងជាប្រធានក្រុមប្រឹក្សា ទ្រឹស្តី វាយតម្លៃអក្សរសាស្ត្រ សិល្បៈមជ្ឈឹមថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ Lại Hoa/VOV) (VOVworld)-នាព្រឹកថ្ងៃទី៣មិនានៅទីក្រុងហាណូយ ក្រុមប្រឹក្សាទ្រឹស្តី វាយតម្លៃអក្សរ សាស្ត្រ សិល្បៈមជ្ឈឹមបានបើកកិច្ចប្រជុំលើកទី១។ អញ្ជើញថ្លែងមតិក្នុងពិធីបើកនេះ លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាមនិងជាប្រធានក្រុមប្រឹក្សា  ទ្រឹស្តី  វាយតម្លៃអក្សរសាស្ត្រ សិល្បៈមជ្ឈឹមបានចាត់ទុកថា ខ្លឹមសារដែលបានត្រៀម ​រៀបចំនិងលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំគឺសុទ្ធតែជាបញ្ហាសំខាន់ ដើរតួនាទី  ជាឬសគល់សម្រាប់សកម្មភាពទាំងស្រុងរបស់ក្រុមប្រឹក្សាក្នុងអាណត្តិ២០១៦-២០២១  ។ លោកឲ្យដឹងថែមទៀតថា៖         “ចំពោះខ្លឹមសារជាក់ស្តែងនីមួយៗ គប្បីពិភាក្សា និងបញ្ជាក់ច្បាស់នូវភាពងាយ ស្រួលក៏​ដូចជាក្តីលំបាក បន្ទាប់មកដាក់ចេញសំណើរនិងដំណោះស្រាយសម្រាប់អនុ វត្តប្រកបដោយប្រសិទ្ធភាព។ ហេតុដូច្នេះហើយ ប្រសិនបើគ្នាយើងម្នាក់ៗមិនលើក កំពស់ ការទទួលខុសត្រូវ ម្ចាស់ការនិងមានការច្នៃប្រឌិតទេនោះគឺយើងនឹងពិបាក បំពេញភារកិច្ចណាស់”។         នៅក្នុងកិច្ចប្រជុំនេះ​តំណាងចូលរួមបានវាយតម្លៃខ្ពស់ចំពោះការដែលអក្សរ សិល្បៈបានរួមដំណើរជាមួយបុព្វហេតុផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍន៍ផ្នែកអក្សរសាស្ត្រ សិល្បៈនៅតាមតំបន់ព្រៃភ្នំ តំបន់ជនជាតិភាគតិចទៀតផង៕

More