VOV WorldVOV World
កិច្ចសហប្រតិបត្តិការវិនិយោគនិងអភិវឌ្ឍន៍ចីរភាពនៅមហាអនុតំបន់ទន្លេមេគង្គ
10/05/2013 11:57
ដោយប្រធានបទ÷​កិច្ចសហប្រតិបត្តិការវិនិយោគនិងអភិវឌ្ឍន៍​ចីរភាព​នៅមហាអនុតំបន់ទន្លេមេគង្គ វេទិកាស្ដីពីធនធានមេគង្គ លើកទី ២ ត្រូវបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ១០ ឧសភា នៅខេត្ត Vinh Phuc (ភាគខាងជើងវៀត​ណាម) ​ជាមួយការចូលរួមរបស់ដំណាងនៃបណ្ដាស្ថាប័នគ្រប់គ្រងរដ្ឋ ​អង្គការសង្គម របស់វៀតណាម ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា។
កិច្ចសហប្រតិបត្តិការវិនិយោគនិងអភិវឌ្ឍន៍ចីរភាពនៅមហាអនុតំបន់ទន្លេមេគង្គ
ដោយប្រធានបទ÷​កិច្ចសហប្រតិបត្តិការវិនិយោគនិងអភិវឌ្ឍន៍​ចីរភាព​នៅមហាអនុតំបន់ទន្លេមេគង្គ វេទិកាស្ដីពីធនធានមេគង្គ លើកទី ២ ត្រូវបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ១០ ឧសភា នៅខេត្ត Vinh Phuc (ភាគខាងជើងវៀត​ណាម) ​ជាមួយការចូលរួមរបស់ដំណាងនៃបណ្ដាស្ថាប័នគ្រប់គ្រងរដ្ឋ ​អង្គការសង្គម របស់វៀតណាម ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា។ នាបច្ចុប្បន្ន ​រដ្ឋាភិបាលនៃបណ្ដាប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គ យកចិត្តទុកដាក់ជា​ច្រើន ដល់ការបង្កើនទាក់ទាញគ្រប់ប្រភពកម្លាំងវិនិយោគ ពីព្រោះប្រភព​ទុននេះ មិនគ្រាន់តែរួមចំណែកជំរុញសេដ្ឋកិច្ចនៃប្រទេសនិមួយៗប៉ុណ្ណោះទេ ថែមទាំង រួមចំណែករឹតបណ្តឹង លើកកំពស់ទំនាក់ទំនងសហប្រតិបត្តិការ​សេដ្ឋកិច្ច រវាងសមាជិកនានាក្នុងតំបន់ជាមួយដៃគូបរទេសទៀតផង។ ​លោក​Christoph Schill បានអោយដឹងថា÷           “ វិនិយោគិនអឹរ៉ុបសង្កេតឃើញនូវសក្ដានុភាពនៃទីផ្សារវៀតណាម ជា​ទីផ្សារមួយអំពីការនាំចេញ ប្រើប្រាស់ និងសក្ដានុភាពនាំចេញទំនិញរបស់​វៀតណាមចូលមក EU។ ក្រៅពីនោះ វៀតណាមមានតម្រូវការអំពី​ការអភិវឌ្ឍន៍​ថាមពលវារីអគ្គីសនី ថាមពលខ្យល់…។ល។ និងវិនិយោគិន EU ត្រៀមខ្លួនជា​ស្រេច បំពេញគ្រប់តម្រូវការនេះ។” ក្នុងបណ្តាឆ្នាំកន្លងមកវៀតណាម​បានវិនិយោគគំរោងការណ៍​ចំនួន​៣៣៥ គំរោងក្នុងទុនសរុប​ជាង៧ពាន់លានដុល្លាអាមេរិក​នៅប្រទេសនានានៅ ក្នុងមហាអនុដំបន់មេគង្គ។រដ្ឋាភិបាលវៀតណាមបានផ្តោតសំខាន់ដល់ ការអភិវឌ្ឍន៍សេដ្ឋកិច្ច​ជាមួយបណ្តាប្រទេសក្នុងដំបន់។ដើម្បីជំរុញខ្លាំង សកម្មភាពវិនិយោគ​ពាណិជ្ជកម្មនិងទេសចរណ៍នៅដំបន់នេះ​លោក  Vu Van Chung នាយករងនាយកដ្ឋានវិនិយោគបរទេសនៃក្រសួង ផែនការនិងវិនិយោគវៀតណាមអោយដឹងថា៖ប្រទេសទាំងឡាយក្នុង ក្នុងមហាអនុដំបន់មេគង្គជានិច្ច​កាលត្រួតពិនិរ្យនិងអនុវ​ត្តបណ្តាកិច្ច ព្រមព្រៀងសហប្រតិបត្តិសំដៅធានាសកម្មភាពវិនិយោគអាជិវកម្ម​ជា ដើម៕