VOV WorldVOV World
ក្លឹបចៅក្រមអេហ្ស៊ីបធ្វើកូដកម្មប្រឆាំងជំទាស់ពង្រាងច្បាប់យុត្តិធម៌ធ្វើវិសោធនកម្ម
30/05/2013 08:55
(VOVworld) – នាថ្ងៃទី ២៩​ ឧសភា ក្លឹបចៅក្រម-អង្គការ តំណាងចៅក្រមប្រមាណ ៩០% នៅអេហ្ស៊ីបបានធ្វើ កូដកម្មសំដៅប្រឆាំងជំទាស់ពង្រាងច្បាប់យុត្តិធម៌ ធ្វើវិសោធនកម្មនៅប្រទេសនេះ។
ក្លឹបចៅក្រមអេហ្ស៊ីបធ្វើកូដកម្មប្រឆាំងជំទាស់ពង្រាងច្បាប់យុត្តិធម៌ធ្វើវិសោធនកម្ម
(VOVworld) – នាថ្ងៃទី ២៩​ ឧសភា ក្លឹបចៅក្រម-អង្គការតំណាងចៅក្រមប្រមាណ ៩០% នៅអេហ្ស៊ីបបានធ្វើកូដកម្មសំដៅប្រឆាំងជំទាស់ពង្រាងច្បាប់យុត្តិធម៌ធ្វើ វិសោធនកម្មនៅប្រទេសនេះ។ ថ្លែងមតិលើការសែត “Al Ahram” អនុប្រធានក្លឹប   លោក Abdullah Fathi បានអះអាងថា៖ គេនឹងបន្តធ្វើកូដកម្មរហូតដល់ពេលណា ការកាត់បន្ថយអាយុចូលនិវត្តនៃចៅក្រមត្រូវបានដោះស្រាយ។ ទន្ទឹមនឹងនោះ លោក Fathi ព្រមានថា៖ បណ្ដាចៅក្រមនឹងមានកាយវិការផ្សេងៗទៀតសំដៅ រារាំងរាល់ការពិភាក្សាអំពីពង្រាងធ្វើវិសោធនកម្មនៅព្រឹទ្ធសភាអាហ្ស៊ីបដល់ ពេលណារដ្ឋសភាថ្មីមួយត្រូវបានបង្កើតឡើង។ការសម្រេចិត្តធ្វើកូដកម្ម ត្រូវបាននាំចេញបន្ទាប់ពីតំណាងនៃក្លឹបចៅក្រមបានជួបជាមួយបណ្ដាសមាជិក នៃក្រុមប្រឹក្សាយុត្តិធម៌កំពូលអេហ្ស៊ីប (SJC) នាថ្ងៃទី ២៨ ឧសភា ដើម្បីឯកភាព គោលជំហររួមអំពីកាយវិការនាពេលថ្មីៗនេះរបស់ព្រឹទ្ធសភានៃប្រទេសនេះ៕

More