VOV WorldVOV World
កម្ពុជាសន្យារួមសហការជាមួយថៃកសាងតំបន់ព្រំដែនសន្តិភាព
12/11/2013 11:00
(VOVworld)-នាយប់ថ្ងៃទី១១វិច្ឆិកា សម្តេចនាយករដ្ឋ មន្រ្តីកម្ពុជា ហ៊ុនសែន បាន មានបទថ្លែងមតិលើ ទូរទស្សន៌ជាតិកម្ពុជា (TVK)
កម្ពុជាសន្យារួមសហការជាមួយថៃកសាងតំបន់ព្រំដែនសន្តិភាព
ប្រាសាទព្រះវិហារ (VOVworld)-នាយប់ថ្ងៃទី១១វិច្ឆិកា សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុនសែន បានមាន បទថ្លែងមតិលើទូរទស្សន៌ជាតិកម្ពុជា (TVK)ដោយជូនដំណឹងជាមួយប្រជា ជនលើទូ ទាំងប្រទេស អំពីការដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ)ចេញ​សាលក្រមថាដំបន់ ដីចំនួន៤,៦គីឡូម៉ែត្រក្រឡាជំវិញប្រាសាទព្រះវិហារចំណុះកម្ពុជា និងកម្លាំងទាំង ឡាយរបស់ថៃត្រូវដកចេញពីតំបន់នោះ។ សម្តេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់​ថា សាល ក្រមរបស់ ICJ មានអាត្ថន័យប្រវត្តិសាស្រ្តដ៏ធំធេង និងគូសសញ្ញា១ អំពីការខំប្រឹង ប្រែងរបស់រដ្ឋាផិបាលកម្ពុជាក្នុងការដោះស្រាយជំលោះដែនដី ជាមួយថៃដោយសន្តិ វិធីផ្អែកលើច្បាប់អន្តរជាតិ។ សម្តេចហ៊ុនសែនអះអាងថែមទៀតថា កម្ពុជានឹងគោរព ការសន្យាជាមួយថៃជម្រុញរាល់សកម្មភាពបង្កើនទំនាក់ទំនង ដ៏ល្អប្រសើ​សំដៅក សាងតំបន់ព្រំដែន១សន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ៕