កំលាំងកងទ័ពរដ្ឋាភិបាលស៊ីរីដណ្តើមបានការត្រួតពិនិត្យរាល់ទីរួមស្រុកឡើងវិញ
10/10/2013 08:27
(VOVworld) – នាថ្ងៃទី ៩ តុលា កំលាំងកងទ័ពរបស់រដ្ឋា ភិបាលនៃប្រធានាធិបតី ស៊ីរីលោក Bashar al-Assad ដណ្តើមបានការត្រួតពិនិត្យរាល់ភូមិសាស្ត្រនិងទីរួម ស្រុកឡើងវិញ។

កំលាំងកងទ័ពរបស់រដ្ឋាភិបាលនៃប្រធានាធិបតី ស៊ីរីលោក Bashar al-Assad (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ៩ តុលា កំលាំងកងទ័ពរបស់រដ្ឋាភិបាលនៃប្រធានាធិបតីស៊ីរី លោក Bashar al-Assad ដណ្តើមបានការត្រួតពិនិត្យរាល់ភូមិសាស្ត្រនិងទីរួមស្រុក ឡើងវិញនៅតំបន់ Qenitre ជិតនឹងខ្សែព្រំដែនជាមួយអ៊ីស្រាអែល។ មុននោះ កង ទ័ពរដ្ឋាភិបាលស៊ីរីក៏បានស្តារសន្តិសុខនិងសណ្ដាប់ធ្នាប់នៅទីរួមស្រុក Jebata al- Khaseb ឡើងវិញ ផងដែរ។ នាថ្ងៃដ៏ដែល ភូមិចំនួន ៨ ទៀតនៅជាយទីក្រុង Aleppo ក៏បានស្ថិតក្រោមការត្រួតពិនិត្យរបស់កងទ័ពរដ្ឋាភិបាលបន្ទាប់ពីក្រុមភេវរកម្មចុង ក្រោយត្រូវបានកំទិចនៅទីនេះ។ ភេវរករជាច្រើននាក់ក៏ត្រូវបានចាប់ខ្លួននៅទីស្រុក al-Hussinyeh ជាយរដ្ឋធានី Damascus។ ដូច្នេះ ខ្សែផ្លូវគោកសំខាន់ដែលផ្សារភ្ជាប់ភាគ កណ្ដាលស៊ីរីជាមួយខេត្ត Aleppo (ភាគខាងជើង ប្រទេសនេះ) ត្រូវបានស្តារឡើងវិញ៕
Related
More




