VOV WorldVOV World
កងទ័ពប្រជាជនវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិទប់ ទល់នឹងគ្រោះធម្មជាតិ
12/06/2013 12:05
VOV-កំលាំងចូលរួមហ្វឹកហាត់របស់កងទ័ពប្រជាជនវៀតណាមទើបនឹងបាន​ចេញ​ដំណើរ ចូលរួមការហ្វឹកហាត់ជួយឧបត្ថម្ភមនុស្សធម៍និងជួយសង្គ្រោះ​គ្រោះមហន្តរាយ​រួម​ផ្សំជាមួយ​ពេទ្យយោធា (HADR និង MM) ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រី​ការពារ​​ជាតិបណ្ដាប្រទេស​អាស៊ាន​បើកទូលាយ (ADMM+) នៅប្រទេស​ប៊្រុយណេ។
កងទ័ពប្រជាជនវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិទប់ ទល់នឹងគ្រោះធម្មជាតិ
កងទ័ពប្រជាជនវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិទប់ទល់នឹងគ្រោះធម្មជាតិ។ (vov.vn)         VOV-កំលាំងចូលរួមហ្វឹកហាត់របស់កងទ័ពប្រជាជនវៀតណាមទើបនឹង បាន​ចេញ​ដំណើរ ចូលរួមការហ្វឹកហាត់ជួយឧបត្ថម្ភមនុស្សធម៍និងជួយសង្គ្រោះ​ គ្រោះមហន្តរាយ​រួម​ផ្សំជាមួយ​ពេទ្យយោធា (HADR និង MM) ក្នុងក្របខ័ណ្ឌ សន្និសីទរដ្ឋមន្ត្រី​ការពារ​​ជាតិបណ្ដាប្រទេស​អាស៊ាន​បើកទូលាយ (ADMM+) នៅប្រទេស​ប៊្រុយណេ។​ តាមគំរោង ការហ្វឹកហាត់នឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧​ដល់២០​មិថុនា។ វរសេនីយ៍ឯក​ Pham Van Ty អនុប្រធាន​ស្នងការ​ជួយ សង្គ្រោះ អគ្គសេនាធិការដ្ឋាន​កងទ័ពប្រជាជនវៀតណាមបានឲ្យដឹងថា ក្នុងការ ​ហ្វឹកហាត់លើក​នេះ កងទ័ពប្រជាជនវៀតណាមរួមជាមួយចិនបានធ្វើសហអធិបតី។         “ក្រៅពីសកម្មភាពហ្វឹកហាត់ យើងនឹងសកម្មចូលរួមផ្លាស់ប្តូរការចរចារដើម្បី រួម​ជា​មួយ​ដំណាង​កងទ័ពបណ្ដាប្រទេសដកបទពិសោធន៍ក្នុងការរៀបចំបញ្ជាណែ នាំនិង​គ្រប់គ្រងជា​មួយ​តួនាទីកងទ័ពក្នុងការទប់ទល់នឹងគ្រោះធម្មជាតិគ្រោះ មហន្តរាយនិងការស្វែង​រកជួយសង្គ្រោះ។ យើងបានការទទួលស្គាល់ខ្ពស់ចូលរួម យ៉ាងពេញលេញក្នុង​សហគមន៍អន្តរជាតិនិង​ដំបន់។ ពិសេសគឺ កងទ័ពយើងមាន ការទទួលខុសត្រូវក្នុងការរួម​វិភាគទាន​ក្នុងកងទ័ពបណ្ដា​ប្រទេស​អាស៊ានបើក ទូលាយរួមមានកងទ័ពនៃ​ប្រទេស​អាស៊ានទាំង១០និងប្រទេស​ផ្សេងៗ​ចំនួន៨៕”