VOV WorldVOV World
កងទ័ពថៃឡើងសំលេងអំពីស្ថានភាពអសិ្ថរភាពនយោបាយ
23/11/2013 08:37
(VOVworld)-អ្នកនាំពាក្សក្រសួងការពារជាតិថៃលោក Surachart Jitjaeng នា ថ្ងៃទី២២វិច្ឆិកាបានអំពាវនាវ ឲ្យភាគីនានាបញ្ឈប់រាល់សកម្មភាពបង្កើនជំលោះ
កងទ័ពថៃឡើងសំលេងអំពីស្ថានភាពអសិ្ថរភាពនយោបាយ
ភាគីប្រឆាំងថៃធ្វើបាតុកម្មប្រឆាំងជំទាស់ពង្រាងច្បាប់លើកលេងទោស​(រូបថតៈ AFP) (VOVworld)-អ្នកនាំពាក្សក្រសួងការពារជាតិថៃលោក Surachart Jitjaeng នា ថ្ងៃទី២២វិច្ឆិកាបានអំពាវនាវឲ្យភាគីនានាបញ្ឈប់រាល់សកម្មភាពបង្កើនជំលោះ នាសព្វថ្ងៃនៅប្រទេសនេះ។ លោក Surachart ឲ្យដឹងថា ស្ថានភាពនយោបាយ នៅថៃកាន់តែតានតឹងឡើងបន្ទាប់ពីសាលក្រមរបស់តុលាការរដ្ឋធម្មនុញស្តីអំពី សមាសភាពរបស់ព្រឹទ្ធសភា។ លោក Surachart ចាត់ទុកថា ស្ថានភាពនា​បច្ចុប្បន្នអាចនាំមកនូវគ្រោះថ្នាក់សម្រាប់សន្តិសុខជាតិ។ លោកក៏បានអំពាវនាវ​ភាគីនានាបញ្ឈប់ការចង់គំនុំ ដើម្បីនាំមកសន្តិភាពនិងសុភមង្គលសម្រាប់ ប្រជា ជន។ នេះជាលើកដំបូងដែលតំណាងនៃភាគីយោធាថៃឡើងសំលេងដោយ ចំហរអំពីស្ថានភាពអស្ថិរភាពនយោបាយនាសព្វថ្ងៃ៕