ក្រសួងសុខាភិបាលវៀតណាមបកស្រាយបំភ្លឺនៅគណៈកម្មាធិការទទូលបន្ទុកអំពីបញ្ហាសង្គមរបស់រដ្ឋសភា
13/04/2015 10:41
Vovworld-រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim Tien បាមមានពិធីអធិប្បាយចំពោះមុខ

ក្រសួងសុខាភិបាលវៀតណាមបកស្រាយបំភ្លឺនៅគណៈកម្មាធិការទទូលបន្ទុកអំពីបញ្ហាសង្គមរបស់រដ្ឋសភា (VOV) Vovworld-រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim Tien បាមមានពិធីអធិប្បាយចំពោះមុខគណៈកម្មាធិការទទួលបន្ទុកអំពីបញ្ហា សង្គមនៃរដ្ឋសភាវៀតណាមជុំវិញការផ្ដល់ប័ណ្ណធ្វើសកម្មភាពនិងលិខិតអនុញ្ញាត ធ្វើសកម្មភាពមូលដ្ឋានពិនិត្យព្យាបាលជំងឺ។ សម័យប្រជុំនៃគណៈកម្មាធិការទទួល បន្ទុកអំពីបញ្ហាសង្គមបានបើកនាព្រឹកថ្ងៃទី១៣មេសានៅទីក្រុងហូជីមិញ។ តាម របាយការណ៍នៃក្រសួងសុខាភិបាលថា នាបច្ចុប្បន្នបណ្ដាមន្ទីពេទ្យឯកជនមូលដ្ឋាន ពិនិត្យព្យាបាលជំងឺឯកជននិងអ្នកធ្វើសកម្មភាពពេទ្យឯកជនត្រូវបានមន្ទីសុខាភិបាល ផ្ដល់ប័ណ្ណធ្វើសកម្មភាពនិងលិខិតអនុញ្ញាតធ្វើសកម្មភាពតាមសមត្ថកិច្ច។ ប៉ុន្តែនៅ មន្ទីពេទ្យចំនួន៣៦របស់រដ្ឋនោះអត្រាផ្ដល់ប័ណ្ណធ្វើសកម្មភាពត្រឹមតែទទួលបាន៩០% អត្រាផ្ដល់លិខិតធ្វើសកម្មភាពទទួលបាន៩៥%។ ក្រសួងសុខាភិបាលបានស្នើរការ ផ្ដល់ប័ណ្ណធ្វើសកម្មភាពគួរតែអនុវត្តក្នុងអំឡុង៥ឆ្នាំម្ដងជំនួសឲ្យការផ្ដល់តែម្ដងដូច មុននេះដើម្បីគ្រប់គ្រងល្អជាងអំពីគុណភាព៕
Related







