VOV WorldVOV World
ក្រុម Normandy បំពេញបន្ថែមបញ្ជីឈ្មោះអាវុធធុនធ្ងន់ដែលត្រូវដកចេញពី តំបន់ភាគខាងកើតអ៊ុយក្រែន
14/04/2015 08:32
(VOVworld) – នាថ្ងៃទី ១៣ មេសា រដ្ឋមន្ត្រីការបរទេសនៃ ប្រទេសចំនួន ៤ ចំណុះក្រុម Normandy (រួមមាន អាល្លឺម៉ង់ បារាំង រុស្ស៊ី អ៊ុយក្រែន) បានចេញសេចក្តីថ្លែងការណ៍ រួមស្តីពីការជំរុញអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk នៅតំបន់ខាងកើតអ៊ុយក្រែន ក៏ដូចជា ជំហានជាបន្ត នៃកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខានៅ រដ្ឋធានីនៃ Belarus។
ក្រុម Normandy បំពេញបន្ថែមបញ្ជីឈ្មោះអាវុធធុនធ្ងន់ដែលត្រូវដកចេញពី តំបន់ភាគខាងកើតអ៊ុយក្រែន
ក្រុម Normandy បំពេញបន្ថែមបញ្ជីឈ្មោះអាវុធធុនធ្ងន់ដែលត្រូវដកចេញពី តំបន់ភាគខាងកើតអ៊ុយក្រែន (Image: VNA) (VOVworld) – នាថ្ងៃទី ១៣ មេសា រដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន ៤ ចំណុះ ក្រុម Normandy (រួមមាន អាល្លឺម៉ង់ បារាំង រុស្ស៊ី អ៊ុយក្រែន) បានចេញសេចក្តីថ្លែង ការណ៍ រួមស្តីពីការជំរុញអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk នៅតំបន់ខាងកើត អ៊ុយក្រែន  ក៏ដូចជា ជំហានជាបន្តនៃកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខា នៅរដ្ឋធានីនៃ Belarus។ សេចក្តីថ្លែងការណ៍រួមពោលខាងលើបានសង្កត់ធ្ងន់ទៅ ដល់បទដកអាវុធទៅប្រភេទអាវុធក្រោម ១០០ មីឡីម៉ែត្រ ព្រមទាំងបញ្ចប់ការ ហ៊ុំព័ទ្ធសេដ្ឋកិច្ចទៅលើតំបន់ភាគខាងកើតនេះផងដែរ។ ក៏ក្នុងសម័យពិភាក្សានេះ ដែរបណ្ដាអ្នកការទូតបានសម្តែងការព្រួយបារម្ភណ៍អំពីការរំលោភលើបទឈប់ បាញ់នៅតំបន់ខាងកើតអ៊ុយក្រែន ព្រមទាំង អំពាវនាវឲ្យភាគីនានាបញ្ចប់រាល់ ការប៉ះទង្គិចនិងប្រតិបត្តិតាមកិច្ចព្រមព្រៀងទីក្រុង Minsk។ ស្តីពីការដែល Kiev អំពាវនាវឲ្យលោកខាងលិចដាក់ពង្រាយកំលាំងរក្សាសន្តិភាពនៅតំបន់ខាងកើត ប្រទេសនេះរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ គ្មានប្រទេសណាមួយក្នុងក្រុម Normandy គាំទ្រការផ្តើមគំនិតនេះនៅឡើយ៕

More