ក្រុមការងារស្ដីពី UPR នៃក្រុមប្រឹក្សារសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអនុម័តរបាយការណ៍របស់វៀតណាម
08/02/2014 08:36
(VOV)_នារសៀលថ្ងៃទី ៧ កុម្ភះ ក្រុមការងារស្ដីពី UPR នៃក្រុមប្រឹក្សារសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអនុម័តរបាយការណ៍ពិនិត្យមើលទូទៅជាប្រចាំ (UPR)របស់វៀតណាម។

(VOV)_នារសៀលថ្ងៃទី ៧ កុម្ភះ ក្រុមការងារស្ដីពី UPR នៃក្រុមប្រឹក្សារសិទ្ធិ មនុស្សអង្គការសហប្រជាជាតិបានអនុម័តរបាយការណ៍ពិនិត្យមើលទូទៅជា ប្រចាំ (UPR)របស់វៀតណាម។ តាមរយៈការវាយតំលៃរបស់ក្រុមការងារថា៖វៀត ណាមបានរួមសហការយ៉ាងសកម្ម មានការទទួលខុសត្រូវ និងប្រសិទ្ធិភាព ក្នុង ដំណើការកសាងរបាយការណ៍។ ក្រុមការងារស្ដីពី UPR នៃក្រុមប្រឹក្សារសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានអនុម័តរបាយការណ៍របស់វៀតណាម ថ្លែងមតិនៅកិច្ចប្រជុំ ប្រធានគណប្រតិភូវៀតណាម អនុរដ្ឋមន្ត្រីការបរទេស វៀតណាម លោក Ha Kim Ngoc បានអះអាងថា៖វៀតណាមបានវាយតំលៃខ្ពស់ ចំពោះរាល់មតិ ការរួមវិភាគទាន និងសំណូមពររបស់ប្រទេសនានា ចំពោះវៀត ណាម ក្នុងកិច្ចប្រជុំអធិប្បាយនិងជួបសន្ទនា។ លោក Ha Kim Ngoc ក៏បាន សង្កត់ ធ្ងន់ទៅលើសារសំខាន់របស់យន្តការ UPR និងចាត់ទុកដែរថា៖នេះគឺ ឱកាសដើម្បីបណ្ដាប្រទេសពិនិត្យឡើងវិញនូវសភាពការណ៍អនុវត្តសិទ្ធិមនុស្ស នៅប្រទេស និមួយៗ ចែករំលែកបទពិសោធន៍ បង្កើនការយល់ដឹងគ្នាទៅវិញទៅ មក ជំរុញកិច្ច សហប្រតិបត្តិការក្នុងវិស័យសិទ្ធិមនុស្ស…ល៕
Related
More




