ក្រុមបាល់ទាត់ជម្រើសអាល្លឺម៉ង់ដណ្ដើមបានប្រសិទ្ធិនាមជើងឯក World Cup ២០១៤
14/07/2014 08:08
Vovworld-ក្រុមបាល់ទាត់ជម្រើសអាល្លឺម៉ង់ដណ្ដើមបានប្រសិទ្ធិនាមជើងឯក World Cup ២០១៤ ក្រោយរយៈពេល២៤ឆ្នាំទន្ទឹងរងចាំ។
ក្រុមបាល់ទាត់ជម្រើសអាល្លឺម៉ង់ដណ្ដើមបានប្រសិទ្ធិនាមជើងឯក World Cup ២០១៤ (Getty) Vovworld-ក្រុមបាល់ទាត់ជម្រើសអាល្លឺម៉ង់ដណ្ដើមបានប្រសិទ្ធិនាមជើងឯក World Cup ២០១៤ ក្រោយរយៈពេល២៤ឆ្នាំទន្ទឹងរងចាំ។ ក្នុងការប្រកួតផ្ដាច់ព្រ័ទ្ធ World Cup ២០១៤ នាព្រឹកថ្ងៃទី១៤កក្កដាក្រុមបាល់ទាត់ជម្រើសអាល្លឺម៉ង់បាន ឈ្នះក្រុមបាល់ទាត់ជម្រើសអាហ្សង់ទីនដោយលទ្ធផល១ទល់នឹង០។ កីឡាករ Mario Goetze របស់ក្រុមបាល់ទាត់ជម្រើសអាល្លឺម៉ង់បានស៊ុតបញ្ចូលទីគូប្រកួតនៅ នាទី១១៣។ នេះជាលើកទី៤ហើយក្រុមបាល់ទាត់ជម្រើសអាល្លឺម៉ង់ដណ្ដើមបានប្រសិទ្ធិនាមជើងឯកពិភពលោក។ អាល្លឺម៉ង់ក៏ជាក្រុមបាល់ទាត់ដំបូងរបស់អឺរ៉ុប ដណ្ដើមបានប្រសិទ្ធិនាមជើងឯកពិភពលោកខណៈដែល World Cup បានរៀបចំ នៅទ្វីបអាមេរីក៕
Related
More




