កូរ៉េខាងជើងបដិសេធសេចក្តីប្រកាសនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពីការសាកល្បងកាំជ្រួច
16/02/2017 07:15
(VOVworld) - នាថ្ងៃទី ១៥ កុម្ភៈ ក្រសួងការបរទេសកូរ៉េ ខាងជើងបានឡើង សម្លេងបដិសេធសេចក្តីប្រកាសរបស់ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដែលត្រូវបាននាំចេញបន្ទាប់ ពីប្រទេសនេះដំណើរការសាកល្បងកាំជ្រួចមីស៊ីលនាពេលថ្មីៗនេះ។
កូរ៉េខាងជើងបដិសេធសេចក្តីប្រកាសនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពីការសាកល្បងកាំជ្រួច (VNA) (VOVworld) - នាថ្ងៃទី ១៥ កុម្ភៈ ក្រសួងការបរទេសកូរ៉េខាងជើងបានឡើង សម្លេងបដិសេធសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដែលត្រូវ បាននាំចេញបន្ទាប់ពីប្រទេសនេះដំណើរការសាកល្បងកាំជ្រួចមីស៊ីលនាពេល ថ្មីៗនេះ។អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានអះអាងថា៖ ការសាក ល្បងកាំជ្រួចនាថ្ងៃទី ១២ កុម្ភៈ គឺជាវិធានការការពារខ្លួនឯង ហើយ សហគមន៍ អន្តរជាតិមិនអាចរិះគន់សិទ្ធិស្របច្បាប់នៃប្រទេសមានអធិបតេយ្យភាពបាន ឡើយ។ នាបច្ចុប្បន្ន ព្យុងយ៉ាងកំពុងប្រឈមមុខនឹងបទដាក់ទណ្ឌកម្មចំនួន ៦ នៃ អ.ស.ប. គិតតាំងពី ពេលប្រទេសនេះចាប់ផ្តើមការសាកល្បងកាំជ្រួចពីឆ្នាំ ២០០៦ មក។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដដែល ចិនបានបដិសេធ ធ្យូងថ្មចំនួន ១៦ ពាន់តោន របស់ប្រទេសកូរ៉េខាងជើងដែលមានតំលៃ ១ លាន ដុល្លាអាមេរិក ដោយសារ កំរិត បារតក្នុងធ្យូងថ្មខ្ពស់ជាងបទដ្ឋាន៕
Related
More




