កំពង់ផែកុងតឺន័រ Incheon ប្រទេសកូរ៉េខាងត្បូង។ (រូបថត៖ AFP/TTXVN) |
កូរ៉េខាងត្បូងនិងអាស៊ានបានឯកភាពលើការកាត់បន្ថយថែមទៀតនូវរបាំង ពាណិជ្ជកម្មកាលពីឆ្នាំ២០១៦ ប៉ុន្តែកិច្ចចរចាពាក់ព័ន្ធនានាត្រូវបានផ្អាក ដោយសារភាគី ទាំងពីរសម្រេចចិត្តផ្ដោតសំខាន់ទៅលើការចរចាអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ កិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ RCEP ដែលរួមមានអាស៊ាននិងប្រទេសជា ដៃគូសន្ទនាគឺកូរ៉េខាងត្បូង ជប៉ុន ចិន អូស្ត្រាលី និងនូវែលហ្សេឡង់ ត្រូវបានចុះហត្ថ លេខានៅកិច្ចប្រជុំកំពូលអាស៊ានតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២០។ ប្រទេសសមាជិក RCEP ដាក់ចេញគោលដៅនាំឲ្យកិច្ចព្រមព្រៀងនេះចូលជាធរមាន ជាផ្លូវការចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២៕








