VOV WorldVOV World
កូរ៉េខាងត្បូងដាស់តឿន ស.ប.ប.ក. ផ្លាស់ប្តូរទស្សនៈរបស់ខ្លួន
17/04/2013 09:07
(VOVworld) – នាថ្ងៃទី ១៦ មេសា អ្នកនាំពាក្យក្រសួង ការបរទេសកូរ៉េខាងត្បូង លោក Cho Tai-young បាន ដាស់តឿន ស.ប.ប.ក. ផ្លាស់ប្តូរទស្សនៈរបស់ខ្លួន និងនាំចេញការសម្រេចចិត្តដ៏ត្រឹមត្រូវ។
កូរ៉េខាងត្បូងដាស់តឿន ស.ប.ប.ក. ផ្លាស់ប្តូរទស្សនៈរបស់ខ្លួន
(VOVworld) – នាថ្ងៃទី ១៦ មេសា អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក Cho Tai-young បានដាស់តឿន ស.ប.ប.ក. ផ្លាស់ប្តូរទស្សនៈរបស់ខ្លួននិងនាំចេញការ សម្រេចចិត្តដ៏ត្រឹមត្រូវ។ ថ្លែងមតិក្នុងសន្និសីទការសែតនៅទីក្រុង Seoul លោក  Cho Tai-young បានអះអាងថា៖ “ប្រទេសទាំងឡាយលើសកល លោកនិងកូរ៉េខាងត្បូង សុទ្ធតែសង្ឃឹមថា៖ ស.ប.ប.ក. នឹងមានការសំរេចចិត្តឲ្យ សមស្រប”។ មុននោះ ក្នុង សិក្ខាសាលាបណ្ដាអ្នកការសែតអន្តរជាតិ ដែលបាន ប្រព្រឹត្តទៅនៅទីក្រុង Seoul នា ថ្ងៃទី ១៥ មេសា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Yun Byung-se​ បានចាត់ទុក ថា៖ សហគមន៍អន្តរជាតិត្រូវដាក់សម្ពាធ ទៅលើ ស.ប.ប.ក. ដើម្បីប្រទេសនេះឃើញ ថា៖ នឹងគ្មានក្តីសង្ឃឹងណាមួយអំពី ការអភវិឌ្ឍន៍សេដ្ឋកិច្ច បើសិនជា គ្មានការផ្លាស់ប្តូរ ។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងក៏បានដាស់តឿនព្យុងយ៉ាងឆ្លើយនឹង សំណើរ ជួបចរចារបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ផងដែរ៕

More