ឡាវជាកន្លែង មកទេសចរណ៍ល្អបំផុតលើសកលោកឆ្នាំ២០១៣
10/05/2013 11:36
ក្រសួងពត៏មានវប្បធម៏និងទេសចរណ៍ឡាវបានរៀបចំ ពិធីទទួលប្រសិទ្ឋនាម” កន្លែង មកទេសចរណ៍ល្អបំផុត លើសកលោកឆ្នាំ២០១៣” ដោយគណះកម្មាធិការ អឺរ៉ុបទទួលបន្ទុកទេសចរណ៍និងពាណិជ្ជកម្មប្រគល់ជូន។
Vovworld-នាយប់ថ្ងៃទី៩ឧសភានៅទីក្រុងវៀងច័ន ក្រសួងពត៏មាន វប្បធម៏និងទេសចរណ៍ឡាវបានរៀបចំពិធីទទួលប្រសិទ្ឋនាម” កន្លែង មកទេសចរណ៍ល្អបំផុតលើសកលោកឆ្នាំ២០១៣” ដោយគណះកម្មាធិការ អឺរ៉ុបទទួលបន្ទុកទេសចរណ៍និងពាណិជ្ជកម្មប្រគល់ជូន។ថ្លែងមតិក្នុង ឱកាសនេះលោក Anton Caragea ប្រធានគណះកម្មាធិការអឺរ៉ុបទទួលបន្ទុក ទេសចរណ៍និងពាណិជ្ជកម្មបានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងនិង ស្នាដៃរបស់ឡាវក្នុងការអភិវឌ្ឍន៍ទេសចរណ៍។រដ្ឋមន្រ្តីក្រសួងពត៏មាន វប្បធម៏និងទេសចរណ៍ឡាវ លោកBosengkham Vongdalaអោយដឹងថា៖ ទន្ទឹមនឹងគោលនយោបាយផ្លាស់ប្តូរថ្មី រដ្ឋាភិបាលឡាវបានជំរុញអភិវឌ្ឍន៍ ទេសចរណ៍ វប្បធម៏ បរិស្ថាននិងប្រវត្តិសាស្រ្ត។ក្នុងឆ្នាំ២០១២ បានមាន ភ្ញៀវទេសចរណ៍អន្តរជាតិជាង៣លាន៣សែននាក់មកទេសចរណ៍ឡាវ។ ប្រាក់ដែលទទួលបានពីសកម្មភាពទេសចរណ៍មានជាង៥៣៥លានUSD៕
Related






