VOV WorldVOV World
លើកកំពស់ប្រសិទ្ធភាពដំណើការធ្វើសមាហរណកម្មអន្តរជាតិ
10/03/2017 10:36
(VOV)_នាថ្ងៃទី៩មិនា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជាអធិបតីកិច្ចប្រជុំពេញអង្គ​ គណៈ​កម្មាធិការជាតិអំពីការធ្វើសមាហរណកម្មអន្តរជាតិសំដៅបូកសរុបវាយតំលៃការងារឆ្នាំ ២០១៦
លើកកំពស់ប្រសិទ្ធភាពដំណើការធ្វើសមាហរណកម្មអន្តរជាតិ
លើកកំពស់ប្រសិទ្ធភាពដំណើការធ្វើសមាហរណកម្មអន្តរជាតិ           (VOV)_នាថ្ងៃទី៩មិនា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម  លោក Pham Binh Minh បានអញ្ជើញជាអធិបតីកិច្ចប្រជុំពេញអង្គ​ គណៈ​កម្មាធិការ ជាតិអំពីការធ្វើសមាហរណកម្មអន្តរជាតិសំដៅបូកសរុបវាយតំលៃការងារឆ្នាំ ២០១៦  ពិភាក្សាអំពីទិសដៅ ភារកិច្ចក្នុងឆ្នាំ ២០១៧។ អញ្ជើញចូលរួមកិច្ចប្រជុំនេះក៏មាន ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue លោក Vu Duc Dam ដំណាងក្រសួង  ស្ថាប័នជាសមាជីកគណៈកម្មាធិការបញ្ជាណែនាំ។           ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម  លោក Pham Binh Minh បានអះអាងថា៖ ដំណើការធ្វើសមាហរណកម្ម​អន្តរជាតិ​បាន នាំមកនូវផលប្រយោជន៍ជាក់ស្ដែង សំរាប់សហគ្រាសនិងប្រជាជន។ លោកក៏បាន សង្កត់ធ្ងន់ថា៖ ការរៀបចំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី -ប៉ាស៊ីហ្វីក​ លើកទី ពីរនេះ មិនគ្រាន់តែជាឱកាសដើម្បីវៀតណាមបន្តរួមវិភាគទានចំពោះការអភិវឌ្ឍន៍ រួមរបស់វេទិកាប៉ុណ្ណោះទេ ថែមទាំង ជាឱកាសដើម្បីបង្កើនផ្សព្វផ្សាយ​សក្ដានុភាព  តភ្ជាប់ជាមួយដៃគូផ្សេងៗ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម​និងវិនិយោគ  ជាមួយសមាជិកនានារបស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក។ ចំ ពោះការងារព័ត៌មាន និងផ្សព្វផ្សាយអំពីដំណើការធ្វើសមាហរណកម្មអន្តរជាតិ  ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានស្នើ ថាត្រូវមានដំណោះស្រាយ របៀបទាក់ទងល្អថែមទៀត​ ដើម្បី​ប្រជាជន និងសហគ្រាស  ទទួលបានព័ត៌មានអំពីសមាហរណកម្ម ប្រកបដោយងាយស្រួលថែមទៀត៕