នាយករដ្ឋមន្រ្តីវៀត ណាម លោក Pham Minh Chinh (ខាងស្ដាំ) អញ្ជើញទទួលជួបលោក Alok Sharma រដ្ឋមន្រ្តីអង់គ្លេស ប្រធានកិច្ចប្រជុំCOP ២៦។ (រូបថត៖ VOV) |
ក្នុងជំនួបនេះដែរ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យរដ្ឋា ភិបាលអង់គ្លេសបន្តជួយឧបត្ថម្ភវៀតណាមអំពីហិរញ្ញវត្ថុ បច្ចេកវិទ្យានិងបទពិសោធន៍ ក្នុងការផ្លាស់ប្ដូរទៅជាខឿនសេដ្ឋកិច្ចដែលបញ្ចេញចោលឧស្ម័នកាបូននិកតិច ហើយ លើកកំពស់សមត្ថភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់នានា ដែលកំពុងរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដោយការប្រែប្រួលអាកាសធាតុនិងការកើនឡើងនៃកម្រិតនីវ៉ូទឹកសមុទ្រ។ ក្រៅពីនោះលោកនាយករដ្ឋមន្រ្តីមានបំណងថា រដ្ឋាភិបាល អង់គ្លេសនឹងជួយគាំទ្រ ហើយបង្កលក្ខណៈងាយស្រួលថែមទៀតក្នុងការផ្គត់ផ្គង់វ៉ាក់ សាំងបង្ការកូវីដ ១៩ ជូនវៀតណាមក៏ដូចជាពិចារណាជួយសម្រួលដល់ការផ្ទេរប្រគល់ បច្ចេកវិទ្យាផលិតវ៉ាក់សាំងផងដែរ។
រីឯខ្លួនវិញ លោកប្រធាន COP ២៦ Alok Sharma បានសង្កត់ធ្ងន់ថា វៀតណាម ជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ៗរបស់រដ្ឋាភិបាលអង់គ្លេស ដើម្បីត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំ COP ២៦។ លោក Alok Sharma បានស្វាគមន៍ការប្ដេជ្ញាចិត្តនិងការ ចូលរួមយ៉ាងសកម្មរបស់វៀតណាមនៅក្នុងក្របខ័ណ្ឌពហុភាគីអំពីការប្រែប្រួលអាកាសធាតុ ហើយវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមសំដៅកាត់ បន្ថយការបញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់។ លោកប្រធាន COP ២៦ ក៏បានបញ្ជាក់ផង ដែរថា អង់គ្លេសនឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការបង្ការទប់ទល់នឹងការប្រែប្រួល អាកាសធាតុ រួមទាំងការជំរុញការអភិវឌ្ឍនៃវិស័យថាមពលបៃតងផង៕





