នៅរសៀលថ្ងៃទី ១ ខែមិថុនា នៅទីក្រុងហៃហ្វុង (Hai Phong) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ប្រធានក្រុមត្រួតពិនិត្យ និងឃ្លាំមើលលេខ៤របស់ការិយាល័យនយោបាយ បានដឹកនាំកិច្ចប្រជុំដើម្បីអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលត្រួតពិនិត្យចំពោះគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហៃហ្វុង។
ថ្លែងសេចក្ដីសន្និដ្ឋាននៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យទីក្រុងហៃហ្វុង ធ្វើការបូកសរុបជាបឋមរយៈពេលមួយឆ្នាំនៃការអនុវត្តអាជ្ញាធរមូលដ្ឋានពីរកម្រិត ដោយស្រាយបំភ្លឺឲ្យបានច្បាស់ពីប្រសិទ្ធភាពនៃការធ្វើវិមជ្ឈការ ការប្រគល់អំណាច និងកំណត់ខ្លឹមសារមិនសមស្រប ដើម្បីរាយការណ៍ទៅកាន់មជ្ឈិមសម្រាប់ការកែតម្រូវទាន់ពេលវេលា។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា៖
"ទីក្រុងហៃហ្វុង ត្រូវតែជាទីក្រុងមួយក្នុងចំណោមទីក្រុងឈានមុខគេក្នុងការផ្លាស់ប្ដូរថ្មីគំរូកំណើន។ ទីក្រុងឈានមុខគេមួយដូចទីក្រុងហៃហ្វុង ត្រូវតែជាកន្លែងសម្រាប់ការអនុវត្តជាសាកល្បងនិងការអនុវត្តជាក់ស្ដែងនូវគំរូកំណើនថ្មី ដោយយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាមូលដ្ឋាន"៕




