នៅយប់ថ្ងៃទី ១ ខែមិថុនា យន្តហោះពិសេសដែលដឹកលោកអគ្គលេខាបក្ស​ ប្រធានរដ្ឋ តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសថៃ ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសសិង្ហបុរី ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសហ្វីលីពីន និងការចូលរួមថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនា Shangri-La ឆ្នាំ២០២៦។

ប្រទេសទាំងបីបានស្វាគមន៍គណៈប្រតិភូវៀតណាមយ៉ាង ឱឡារិក យកចិត្តទុកដាក់ កក់ក្តៅ និងស្មោះស្ម័គ្រ ជាមួយនឹងពិធីទទួលបដិសណ្ឋារកិច្ចកម្រិតខ្ពស់បំផុត។ ដំណើរទស្សនកិច្ចនេះបានបង្ហាញយ៉ាងច្បាស់ពីសារអភិវឌ្ឍន៍របស់វៀតណាមទៅកាន់ប្រទេសដៃគូសំខាន់ៗនៅក្នុងតំបន់; បង្ហាញយ៉ាងច្បាស់ពីការត្រិះរិះ តម្រូវការ និងទិសដៅអភិវឌ្ឍន៍របស់វៀតណាមនៅក្នុងដំណាក់កាលថ្មី; បន្តបញ្ជាក់ពីគោលជំហរដ៏ខ្ជាប់ខ្ជួនការគោរពទំនាក់ទំនងជាមួយប្រទេសជិតខាង និងប្រទេសអាស៊ាន ព្រមទាំងបង្ហាញពីតួនាទីសកម្ម វិជ្ជមាន និងការទទួលខុសត្រូវរបស់វៀតណាម ក្នុងការរួមជាមួយប្រទេសអាស៊ាន ពង្រឹងសាមគ្គីភាព បង្កើនមជ្ឈភាពរបស់អាស៊ាន រក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ផងដែរ៕