នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
ពាក់ព័ន្ធដល់ការងារបង្ការប្រឆាំងជម្ងឺកូវីដ ១៩ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh មានប្រសាសន៍ថា ទន្ទឹមនឹងការអនុវត្តល្អនូវការរក្សាគម្លាតសង្គមនោះ គឺត្រូវ រៀបចំការធ្វើតេស្តក្នុងពេលឆាប់រហ័សបំផុត តាមបាវចនា រកឃើញយ៉ាងឆាប់ កំណត់ តំបន់មានជម្ងឺរាតត្បាតយ៉ាងលឿន ព្យាបាលយ៉ាងសកម្ម កំចាត់ការឆ្លងរាលដាលនាំឲ្យ ស្ថានភាពមានស្ថិរភាពឡើងវិញ។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើរថា នៅពេល អនុវត្តន៍វិធានការបិទខ្ទប់ ធ្វើចត្តាឡីស័ក មិនត្រូវទុកឲ្យប្រជាជនណាមួយខ្វះខាត អាហារនិងទំនិញចាំបាច់ ព្រមទាំងត្រូវទំនុកបម្រុងខាងស្មារតី លើកទឹកចិត្តប្រជាជន ធ្វើការឃោសនា បកស្រាយបំភ្លឺផ្នែកច្បាប់ដល់ប្រជាកម្មករផងដែរ។
ចំពោះបញ្ហាវ៉ាក់សាំង លោកនាយករដ្ឋមន្រ្តីឲ្យដឹងថា ទន្ទឹមនឹងការពន្លឿនការ នាំចូលវ៉ាក់សាំង រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធក៏បានជំរុញការផ្ទេរប្រគល់ ការស្រាវ ជ្រាវដើម្បីផលិតវ៉ាក់សាំងក្នុងស្រុក ហើយកំពុងទទួលបានវឌ្ឍនភាពល្អប្រសើរ។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ |
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានលើកឡើងភារកិច្ចចំនួន៥ដែល ត្រូវតែសម្រេចបាននិងរក្សារឹងមាំនាពេលខាងមុខនោះគឺ៖ ប្ដេជ្ញាចិត្តរក្សាបាននូវការធ្វើ ចរាចរណ៍ទំនិញ; ធានាការធ្វើចរាចរណ៍ហិរញ្ញវត្ថុ-រូបិយវត្ថុ; រក្សារឹងមាំប្រភពពលករ; ជួយទ្រទ្រង់អង្គភាពអាជីវកម្ម; ធានាការបញ្ជាដឹកនាំដោយចុះសម្រុងគ្នាពីមជ្ឈឹមដល់ មូលដ្ឋាន៕





