VOV WorldVOV World
មេធាវីវៀតណាមរួមចំណែកសំខាន់ទៅក្នុងដំណើរការសមាហរណកម្មប្រទេសជាតិ
16/10/2013 11:26
Vovworld-មេធាវីត្រូវពង្រីកប្រពៃណីឆ័ន្ទះនិងការទទួលខុសត្រូវរបស់ខ្លួនដើម្បីបន្តរួមចំណែកជាច្រើនថែមទៀត បន្តអះអាងតួនាទីរបស់ខ្លួនក្នុងការអភិវឌ្ឍន៍រួមរបស់​ប្រទេស​ជាតិ។
មេធាវីវៀតណាមរួមចំណែកសំខាន់ទៅក្នុងដំណើរការសមាហរណកម្មប្រទេសជាតិ
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (VOV)         Vovworld-ថ្លែងមតិនៅពិធីរំលឹកខួបលើកទី៦៨ឆ្នាំទិវាប្រពៃណីមេធាវីវៀត ​ណាម នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអះអាងថា ក្នុង​ដំណើរការប្រទេសជាតិជំរុញខ្លាំងឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្ម សមាហរណ​កម្ម​អន្តរជាតិនិងកំណែទម្រង់យុត្តិធម៍កសាងនីតិរដ្ឋសង្គមនិយម ទាមទាមជ្ឈដ្ឋាន​មេធាវីត្រូវពង្រីកប្រពៃណីឆ័ន្ទះនិងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីបន្តរួមចំណែកជាច្រើនថែមទៀត បន្តអះអាងតួនាទីរបស់ខ្លួនក្នុងការ អភិវឌ្ឍន៍រួមរបស់​ប្រទេស​ជាតិ។         “បេសកកម្មរបស់មេធាវីគឺតាមរយៈសកម្មភាពវិជ្ជាជីវៈរបស់ខ្លួន រួមចំណែក​ សំខាន់​ដើម្បីលើកកំពស់ចរិតលក្ខណៈនីតិបញ្ញាត្តិក្នុងសកម្មភាពរបស់បណ្ដា ​ស្ថាប័ន​រដ្ឋ។ ដើម្បីអនុវត្តល្អប្រការនេះ មេធាវីម្នាក់ៗត្រូវយល់ដឹងយ៉ាងជ្រាល ជ្រៅ​ជាងតួនាទីរបស់ខ្លួនក្នុងការងារជាក់ស្ដែងនីមួយៗដើម្បីចូលរួមនិងអនុវត្ត ប្រកប​ដោយប្រសិទ្ធភាពការងារវិជ្ជាជីវៈរបស់ខ្លួន៕”