មហាសន្និបាតអង្គការសហប្រជាជាតិអនុម័តលើសេចក្តីសម្រេចចិត្ត អំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅអ៊ុយក្រែន
25/02/2026 09:35
(VOVWORLD) - ក្នុងឱកាសរំលឹកខួប ៤ឆ្នាំនៃការផ្ទុះឡើងជម្លោះរុស្ស៊ី-អ៊ុយក្រែន (ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២- ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦) មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តជាប្រវត្តិសាស្ត្រមួយដែលអំពាវនាវឱ្យមាន "បទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ" និង "សន្តិភាពដ៏ទូលំទូលាយ យុត្តិធម៌ និងយូរអង្វែង"។

នៅក្នុងសម័យប្រជុំពិសេសបន្ទាន់លើកទី ១១ នៅថ្ងៃទី ២៤ ខែកុម្ភៈ សេចក្តីព្រាងសេចក្តីសម្រេចចិត្តដែលគាំទ្រដោយអ៊ុយក្រែន និងប្រទេសអឺរ៉ុបជាច្រើន ត្រូវបានអនុម័តដោយមានសំឡេងគាំទ្រចំនួន ១០៧ សំឡេងប្រឆាំងចំនួន ១២ និងសំឡេងអនុប្បវាទចំនួន ៥១។ រុស្ស៊ីបានបោះឆ្នោតប្រឆាំង ខណៈដែលសហរដ្ឋអាមេរិកស្ថិតបានបោះសំឡេងអនុប្បវាទ។ ថ្លែងក្នុងឱកាសនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានជំរុញឱ្យអ្នកការទូតប្រើប្រាស់ឧបករណ៍ទាំងអស់ដើម្បីឆ្ពោះទៅរកការបញ្ឈប់ជម្លោះ។ ទន្ទឹមនឹងនេះ លោកស្រី Annalena Baerbock ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិត្រូវ «ខិតខំជារៀងរាល់ថ្ងៃដើម្បីសន្តិភាព» ហើយបានអំពាវនាវឱ្យមាន «បទឈប់បាញ់ជាបន្ទាន់ ទូលំទូលាយ និងគ្មានលក្ខខណ្ឌ»៕
TAG
VOV/VOVworld/មហាសន្និបាតអង្គការសហប្រជាជាតិ/សេចក្តីសម្រេចចិត្ត/បទឈប់បាញ់/អ៊ុយក្រែន
Related







