រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi

ថ្លែងមតិនៅក្នុងសម័យប្រជុំ មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៣ នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកនោះ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានប្រកាសថានឹងមិនដាក់របាំងទីផ្សារចំពោះបណ្ដាប្រទេស ព្រមទាំងនឹងបើកចំហទីផ្សារវិនិយោគអន្តរជាតិថែមទៀត។ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានលើកឡើងយ៉ាងច្បាស់ថា"ចិននឹងបើកទូលាយ បន្ថែមទៀតទៅកាន់ពិភពលោក។ ចិននឹងមិនដាក់របងទីផ្សារ ហើយនឹងបើកទូលាយការទាក់ទងជាមួយទីផ្សារចិន។

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានថ្លែងយ៉ាងដូច្នេះ ខណៈដែលភាពតានតឹងខាងពាណិជ្ជកម្មរវាងអាមេរិក និងចិនបានកើនឡើងកម្រិតខ្ពស់ ខណៈដែលរដ្ឋមន្ត្រីពាណិជ្ជកម្មចិន នាថ្ងៃទី ១៨ ខែកញ្ញា បានប្រកាសថា នឹងដាក់ពាក្យបណ្ដឹងអាមេរិកទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលទាក់ទិននឹងការដែល វ៉ាស៊ីនតោន ដំឡើង ពន្ធ 10% លើទំនិញនាំចូលពីចិន ក្នុងតម្លៃ 200 ពាន់លានដុល្លារអាមេរិក៕