ប្រធានាធិបតីអាមេរិកលោក Donald Trump និង ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani

ថ្នាក់ដឹកនាំអ៊ីរ៉ង់បានសង្តត់ថា សន្ដិសុខលើពិភពលោកកំពុងរងការគំរាមកំហែង ខណៈដែលប្រទេសមួយចំនួនមាន អាកប្បកិរិយាមើលងាយ និង"មិនគោរពតម្លៃ និងបទបញ្ញត្តិអន្តរជាតិ។ លោកប្រធានាធិបតី Rouhani បន្តរិះគន់ សុន្ទរកថារបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលកំពុងរិះរកវិធី"ផ្តួលរំលំ" គណៈដឹកនាំអ៊ីរីរ៉ង។

ស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្រ្តរវាងអ៊ីរ៉ង និងប្រទេសមហាអំណាចនានានៅលើពិភពលោក ដែលមានឈ្មោះពេញគឺផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) នោះ លោកប្រធានាធិបតី Rouhani បានអះអាងតេអេរ៉ង់បានអបអរសាទរចំពោះការដែលសហគមន៍អន្តរជាតិប្រឆាំងជំទាស់នឹងការដកខ្លួនចេញពី JCPOA ដោយមិនស្របច្បាប់របស់អាមេរិកផងដែរ៕