VOV WorldVOV World
មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិកំពូលទាំង ១០ នៅលើពិភពលោក
22/12/2025 11:27
(VOVWORLD) - រដ្ឋាភិបាលវៀតណាមនាថ្ងៃទី ២១ ខែធ្នូ បានប្រកាសបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម។ ទន្ទឹមនឹងនោះ ក៏បង្កើតក្រុមប្រឹក្សាប្រតិបត្តិនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម ដោយមានឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ហ្វាប៊ិញ ជាប្រធានក្រុមប្រឹក្សា។
មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិកំពូលទាំង ១០ នៅលើពិភពលោក
សន្និសីទប្រកាសបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។ រូបថត៖ VOV ក្នុងឱកាសនេះ VOV5 សូមឧទ្ទេសនាមនូវបញ្ជីមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលទាំង ១០ នៅលើពិភពលោក ដែលចាត់ថ្នាក់ដោយអង្គការ Z/Yen (ចក្រភពអង់គ្លេស) និងវិទ្យាស្ថានអភិវឌ្ឍន៍ចិន (CDI)។ ក្នុងនោះ រួមមានមជ្ឈមណ្ឌលចំនួន ៤ នៅសហរដ្ឋអាមេរិក មណ្ឌលចំនួន ៣ នៅប្រទេសចិន មណ្ឌលចំនួន ១ នៅចក្រភពអង់គ្លេស មណ្ឌលចំនួន ១ នៅសិង្ហបុរី និងមណ្ឌលចំនួន ១ នៅកូរ៉េខាងត្បូង។
TAG
VOV/VOVworld/មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ/កំពូលទាំង ១០/ពិភពលោក