កិច្ចចរចារជាន់ខ្ពស់រវាងរដ្ឋមន្ត្រីឯកភាពកូរ៉េខាងត្បូង លោក Cho Myoung – gyon និងសមភាគីស.ប.ប កូរ៉េ លោក Ri Son-Gwon


កិច្ចចរចារនេះគឺសំដៅលើការពិភក្សាអំពីវិធានការនៃអនុវត្តកិច្ចព្រមព្រៀង ដែលសម្រេចបានរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in និង ថ្នាក់ដឹកនាំស.ប.បកូរ៉េ លោក Kim Jong –un ក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទី៣ កាលពីខែកញ្ញាកន្លងទៅ។

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីជំនួបចរចារនេះបានបញ្ចប់ លោក Cho Myoung – gyon បានឲ្យដឹងថាភាគីទាំងពីរបានផ្លាស់ប្តូរ មតិយោ បល់ទៅវិញ ទៅមកអំពីទិសដៅសហប្រតិបត្តិការអន្តរកូរ៉េ ព្រមទាំងឯកភាព រៀបចំកិច្ចប្រជុំ ពិភាក្សាថែមទៀតស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដោយមិនត្រឹមតែ មានវិស័យផ្លូវដែក រុក្ខកម្ម និងសាង់សងផ្លូវថ្នល់ប៉ុណ្ណោះ ឡើយ៕