VOV WorldVOV World
មជ្ឈដ្ឋានមន្ត្រីសន្តិសុខអាមេរិកត្រូវដោះសារនៅសភាជាន់ទាប
30/10/2013 11:43
(VOVworld) – នាថ្ងៃទី ២៩ តុលា មជ្ឈដ្ឋានមន្ត្រីនៃបណ្ដា ស្ថាប័នសន្តិសុខនិងទីភ្នាក់ងារចារកម្មអាមេរិកបន្តការពារ កម្មវិធីចារកម្មដោយមានចំរូងចំរាស់របស់ខ្លួន។
មជ្ឈដ្ឋានមន្ត្រីសន្តិសុខអាមេរិកត្រូវដោះសារនៅសភាជាន់ទាប
នាយកស្ថប័នសន្តិសុខជាតិអាមេរិក (NSA) លោក Keith Alexander (Image: www.nld.vn) (VOVworld) – នាថ្ងៃទី ២៩ តុលា មជ្ឈដ្ឋានមន្ត្រីនៃបណ្ដាស្ថាប័នសន្តិសុខនិង ទីភ្នាក់ងារចារកម្មអាមេរិកបន្តការពារកម្មវិធីចារកម្មដោយមានចំរូងចំរាស់របស់ ខ្លួន។ ថ្លែងមតិក្នុងសម័យ ដោះសាររួមជាមួយបណ្ដាមន្ត្រីសន្តិសុខផ្សេងៗទៀត នៅគណៈកម្មាធិការចារកម្ម របស់រដ្ឋសភា នាយកស្ថប័នសន្តិសុខជាតិអាមេរិក (NSA) លោក Keith Alexander បានឲ្យដឹងថា៖ ការថតនិងលួចស្តាប់ទូរស័ព្ទរបស់ ប្រជាពលរដ្ឋអាមេរិកនិងថ្នាក់ដឹកនាំរាប់សិបនាក់លើសកលលោកគឺស្ថិតក្នុង ក្របខ័ណ្ឌច្បាប់អាមេរិកសំដៅទប់ស្កាត់បណ្ដាការវាយប្រហារភេវរកម្ម។ នាយក ទីភ្នាក់ងារចារកម្ម​កណ្ដាលអាមេរិក លោក James Clapper បានបដិសេដរាល់ការ ចោទប្រកាន់ចំពោះការលួចស្តាប់ទូរស័ព្ទ ហើយឲ្យដឹងថា៖ សកម្មភាពចារកម្ម ពោលខាងគឺជា “គោលការណ៍ជាសារវ័ន្ដ”របស់ទីភ្នាក់ងារចារកម្មអាមេរិក។ ក្នុងពេលនោះ នាថ្ងៃទី ២៩ តុលា អនុប្រធានគណៈកម្មាធិការអ៊ឺរ៉ុប លោក Vivianes Reding បានចាត់ទុក ថា៖ អាមេរិកត្រូវរឹតបន្តឹងងច្បាប់ការពារព័ត៌មានសំងាត់នៃ បុគ្គល សំដៅស្តារទំនុកទុកចិត្តឡើងវិញជាមួយសម្ព័ន្ធមិត្ត។ នេះគឺជាលក្ខខ័ណ្ឌចាំបាច់ប្រសិនបើអាមេរិកមានគោលបំណងបញ្ចប់វង់ចរចារ អំពីកិច្ចព្រមព្រៀងដៃគូវិនិយោគនិង ពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TTIP)។ ចំពោះមុខរលករិះគន់ដ៏ធ្ងន់ធ្ងរកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ មជ្ឈដ្ឋាន មន្ត្រីសេតវិមានបានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក លោក​ Barack Obama បានស្នើ ឲ្យបណ្ដាស្ថាប័នចារកម្មជាតិពិនិត្យមើលឡើងវិញកម្មវិធីធ្វើចារកម្ម។ លោក Obama ក៏បានចេញបទហាមឃាត់ដំណើរការសកម្មភាពចារកម្មចំពោះ ថ្នាក់ដឹក នាំនៃប្រទេសសម្ព័ន្ធមិត្ត ផងដែរ។ សេតវិមានកំពុងពិនិត្យមើលឡើង វិញបទហាម ឃាត់ប្រមូលផ្តុំព័ត៌មានចារកម្មតម្រង់ទៅលើថ្នាក់ដឹកនាំនៃប្រទេស សម្ព័ន្ធមិត្ត ទៀតផង។ តាមគំរោង ផែនការផ្លាស់ប្តូរគោលនយោបាយអំពី សកម្មភាពចារកម្ម ត្រូវបានសម្រេច នាចុងឆ្នាំ ២០១៤៕

More