មជ្ឈឹមសមាគមកសិកម្មវៀតណាមប្រឆាំងជំទាស់ការដែលចិនបានដាក់ស្ថានីយខួងដោយខុសច្បាប់
02/06/2014 11:59
(VOV)_ក្នុងសេចក្ដីថ្លែងការណ៍ដែលបាននាំចេញនាថ្ងៃទី ២ មិថុនា សមាគមកសិករវៀតណាមបានលើកច្បាស់ថា៖ សកម្មភាពរបស់ចិន បានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការចំពោះតំបន់ខ្ពង់រាបបាតសមុទ្រ និងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម។

មជ្ឈឹមសមាគមកសិកម្មវៀតណាមប្រឆាំងជំទាស់ការដែលចិនបានដាក់ស្ថានីយខួងដោយខុសច្បាប់ (VTV) (VOV)_ក្នុងសេចក្ដីថ្លែងការណ៍ដែលបាននាំចេញនាថ្ងៃទី ២ មិថុនា សមាគម កសិករ វៀតណាមបានលើកច្បាស់ថា៖ សកម្មភាពរបស់ចិន បានរំលោភយ៉ាងធ្ងន់ធ្ងរ ទៅ លើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការចំពោះតំបន់ខ្ពង់ រាបបាតសមុទ្រ និងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម។ នេះក៏គឺជាការរំលោភ យ៉ាងធ្ងន៉ធ្ងរទៅលើច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ …ល។ សមាគមកសិករវៀតណាមទាំងមូលអរិចិត្តយ៉ាងខ្លាំងក្លា និងប្តេជ្ញ ប្រឆាំងជំទាស់សកម្មភាពខុសឆ្គង់និងគ្រោះថ្នាក់នេះរបស់ចិន និងសំណូមពរចិនត្រូវ ដកស្ថានីយខួង Haiyan Shiyou ៩៨១ និងមធ្យោបាយការពារផ្សេងៗ ចេញពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម បញ្ចប់រាល់សកម្មភាពខុសច្បាប់ និងអំពើគ្មាន មនុស្សធម៌ ចំពោះអ្នកនេសាទវៀតណាមនៅសមុទ្រខាងកើតនិងមិនទុកឲអំពើនេះ កើតមានឡើងជាថ្មីម្ដង់ទៀត ។ សមាគមកសិករវៀតណាមគាំទ្រយ៉ាងខ្លាំងក្លារាល់ការខំ ប្រឹងប្រែងរបស់រដ្ឋាភិបាល និងកងកម្លាំងប្រតិបត្តិច្បាប់របស់វៀតណាម ការពារអធិប តេយ្យ ភាពស្របតាមច្បាប់របស់វៀតណាម ដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរ ជាតិ អំពាវនាវឲអ្នកនេសាទត្រីវៀតណាមស្រុះចិត្តគំនិត សាមគ្គីភាព ប្តេជ្ញច្បាមជាប់សមុទ្រ រួមចំណែកការពារអធិបតេយ្យភាពនិងផលប្រយោជន៍ជាតិ៕
Related







