ប្រជាជននៅក្នុងជុំរំជនភៀសខ្លួនមួយកន្លែងនៅប្រទេសសូម៉ាលី។ (រូបថត៖ AFP/TTXVN) |
របាយការណ៍ប្រចាំឆ្នាំរបស់ FAO បានលើកច្បាស់ថា មនុស្សជិត ៤០ លាននាក់ បានធ្លាក់ចូលក្នុងស្ថានភាព "អសន្តិសុខស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ" ក្នុងឆ្នាំ ២០២១។ ក្នុង ចំណោមប្រទេសចំនួន ៥៣ ដែលត្រូវប្រឈមមុខនឹងបញ្ហាខាងលើ អ្នកដែលរងផល ប៉ះពាល់ភាគច្រើនគឺរស់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អេត្យូពី យេម៉ែន និងអាហ្វហ្គានីស្ថាន។
អង្គការសហប្រជាជាតិបានកំណត់ និយមន័យ "អសន្តិសុខស្បៀងអាហារ ធ្ងន់ធ្ងរ" ថា ជាពេលដែលមនុស្សម្នាក់មិនមានលទ្ធភាពទទួលទានបានគ្រប់គ្រាន់ដែល បណ្ដាលឡើងគ្រោះថ្នាក់ដល់អាយុជីវិតរបស់គេ៕





